• 2022-06-19 04:46:34
  • ព័ត៌មាន

ទើបការកូនដំបូងផង គង់ សុជាតិ អញ្ជើញតារាសឹងគ្រប់ជំនាន់មកចូលរួមច្រើន សឹងមិនបាត់មុខម្នាក់

  • 2022-06-19 04:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃមង្គលជ័យរបស់កូនប្រុសអ្នកនាង គង់ សុជាតិ គឺលោក ម៉ៅ សាល់ភាពបុត្រ។ ពេលវេលាដ៏សែន​មានន័យ​នេះ​ កាន់តែអធិកអធម​ ដោយសារមាន​ការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខ មានមាត់ធំក្នុងសង្គម ក៏ដូចជាមិត្តសិល្បករ សិល្បការិនីជា​ច្រើនរូប ស្ទើរមិនបាត់មុខម្នាក់។

ជាក់ស្ដែងមង្គលការលំដាប់ទ្រង់ទ្រាយធំនេះ បើតាមការឲ្យដឹងពីអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ដែលជាឪពុកម្ដាយកូនកំលោះ បាន​បញ្ជាក់​ថា មាន​ការអញ្ជើញភ្ញៀវចំនួន ១០០ តុឯណោះ ព្រោះ​ជាកូនដំបូងផង ណាទៀតដោយសារមានញាតិមិត្តជិតឆ្ងាយច្រើនទៀត មិនចង់ឲ្យបាត់មុខអ្នកណាម្នាក់ ទើបបង្កើនចំនួនដល់ថ្នាក់នេះ​តែម្ដង។

ងាកទៅមើលអ្នកសិល្បៈដែល​បាន​ចូលរួមវិញ មាន​ដូចជា ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, អ្នកនាង យុគ ចិន្ដា, លោក ហ្វៃ សំអាង, លោក ណុប បាយ៉ារិទ្ធិ, អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ និសា, លោក ខាន់ ជែមស៍, អ្នកនាង ខាត់ សុឃីម, អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ, កញ្ញា ឌួង ហ្សូរីដា, លោក ជា វណ្ណារិទ្ធិ លោក ឯម រាម, លោក ករុណា ពេជ្រ, អ្នកនាង សុខ ស្រីនាង, រ៉េត ស៊ូសាណា, រ៉ូលីន, សុភ័ក្ត្រ កុសុម៉ា ផេនខេក និងតារាប្រុសស្រីចា​ច្រើនរូបទៀត ដូចមាន​បង្ហាញ​រូបដូចតទៅ៖

អត្ថបទ៖ ធារី

មតិយោបល់