• 2022-06-19 05:30:10
  • ព័ត៌មាន

មិនចូល TOP5 ជារឿងមួយ តែឃើញឃ្លីបនេះហើយ អ្នកកាន់តែអាណិតស្រឡាញ់ ហង្ស សូរិយ៉ាន់

  • 2022-06-19 05:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួត Miss Universe Cambodia 2022 បាន​បញ្ចប់ទៅយ៉ាងរលូន ដោយមាន​ការសាទរ​ខ្លាំង​ក្លាពីសំណាក់មហាជនទូទាំងប្រទេស ធ្លាយដល់បរទេស​ទៀត។ ជាក់ស្ដែង កម្មវិធីឆ្នាំនេះ គេ​ក៏បាន​រកឃើញម្ចាស់មកុដហើយគឺ បវរកញ្ញា ហង្ស ម៉ានីតា កូនកាត់ខ្មែរបារាំង ដែលមានអាយុ ២៣ឆ្នាំ។

ទោះជាសម្ដែងនូវការសាទរយ៉ាងណាក្ដី ប៉ុន្តែមហាជនភាគច្រើនហាក់មិនទាន់អស់ចិត្តនឹង កញ្ញា ហង្ស សូរិយ៉ាន់ ដែលមានបាន​ឈាន​ចូលកំពូលជើងខ្លាំង ៥នាក់ (TOP5)។ ប៉ុន្តែសម្រាប់សាមីខ្លួន ដ្បិតខកខានឱកាសនេះមែន ប៉ុន្តែនាង​នៅតែរក្សាស្នាមញញឹមស្រស់ស្អាតដដែល ជាហេតុនាងឈ្នះបាន​ក្ដីស្រឡាញ់ពីមហាជនច្រើនលើសលប់វិញ។

យ៉ាងណាក្ដីថ្មីៗ ម្ចាស់ជយលាភីរងទី ១ ហេង សុទ្ធនិស្ស័យ បាន​បង្ហាញឃ្លីបវីដេអូមួយ ដោយភ្ជាប់ជាមួយនឹង Caption ថា​ខ្លួនស្រក់ទឹកភ្នែកជាប់ ពេល​មើលវីដេអូខាងក្រោមហើយ ពិសេសឃ្លីបដែលគេចាប់បាន ពេល​ ហង្ស សូរិយ៉ាន់ ស្រែកសាទរមិត្តល្អ ខណៈ​ពិធីករ ត្រៀមប្រកាស តំណែងម្ចាស់មកុដឆ្នាំ ២០២២ ទាំងគ្មានអារម្មណ៍អន់ចិត្ត ឬសោកស្ដាយ។

សបញ្ជាក់ច្បាស់ពេក​ហើយ ថា នារីម្នាក់នេះ​ ជាមនុស្សបែបណា ទោះខ្លួនមិនបានទទួល​ជ័យជម្នះ ប៉ុន្តែនាង​បាន​ដក់ជាប់ក្នុងចិត្តគ្រប់គ្នា​បាត់ទៅហើយ។ ជាមួយគ្នានោះ មិនថា​ថ្ងៃមុខ នាង​ចាប់អាជីពអ្វី ក៏គ្រប់គ្នារង់ចាំស្វាគមន៍​ និងគាំទ្ររហូតដែរ៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម