• 2022-06-19 06:26:41
  • ព័ត៌មាន

ផ្អើលអស់សិល្បករ និងឧកញ៉ា ហើយ ការ កូនគង់ សុជាតិ យប់មិញ

  • 2022-06-19 06:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុល បានធ្វើពិធីរៀបមង្គលការឲ្យកូនឈ្មោះម៉ៅ សាលភាពបុត្រ និងឈន ពុទ្ធាវីន យប់មិញនេះ ដោយបានធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈតែម្ដង។

ចំណុចគួរកត់សម្គាល់ កម្មវិធីនេះរៀបចំទៅតាមប្រពៃណីខ្មែរទាំងអស់ ហើយតាំងពីព្រឹក ក្នុងវេលាកាត់សក់ដល់កូនប្រុស និងកូនប្រសារអ្នកនាងសុជាតិ រហូតដល់វេលាទទួលភ្ញៀវលាងសាយភោជនាព្រលប់ថែមទៀត មានភ្ញៀវកិត្តិយសសុទ្ធលំដាប់ឧកញ៉ា និងសិល្បករល្បីបានចូលរួម។

ភ្ញៀវកិត្តិយសលំដាប់ៗនោះ មានដូចជាលោកឧកញ៉ាលាង ឃុន និងលោកជំទាវ ជាស្ថាបនិកនិងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីស,លោកឧកញ៉ាអ៊ឹង ឆៃងួន និងលោកជំទាវ ជាអគ្គនាយកក្រុមហ៊ុនហង្សមាស,លោកជំទាវ ហ៊ុន ស៊ីណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ និងអ្នកនាងយុគ ចិន្ដា រួមទាំងតារាល្បីៗជាច្រើនដួងមានដូចជាឱក សុគន្ធកកញ្ញា ,សុគន្ធ និសា ,អេដា,សុខ សីឡាលីន ,នៅ ស៊ីនឿន ,ឃុំ ប៉ុណ្ណាដែត ជាដើម។

ងាកមកផ្នែកសិល្បៈវិញ មានដូចលោកឧកញ៉ាព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ដ ,តារាចម្រៀងពេជ្រ សោភា សួស វីសា ណាក់ ស្រីណា,ប៉ែន ស្រីពេជ្រ,ណុប បាយ៉ារិទ្ធ ,នី រតនា និងតារារាប់រយនាក់ផ្សេងទៀត។ ក្នុងវេលានោះ កំពូលតារាចម្រៀងឧកញ៉ាព្រាប សុវត្ថិ បានឡើងបកស្រាយបទចម្រៀងដែលមានចំណងជើងថា”ទ្រព្យគាប់ចិន្ដា”ដើម្បីជាកាដូដល់កូនប្រុសស្រីអ្នកនាងសុជាតិ ផងដែរ។

អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃរៀបការកូនទី១របស់អ្នកនាងគង់ សុជាតិ នោះដែរគេឃើញមានការអញ្ជើញចូលរួមរបស់អតីតស្វាមីអ្នកនាងសុជាតិ គឺលោកម៉ៅ សាលភាព ដែលជាឪពុករបស់កូនកំលោះផងដែរ ទើបធ្វើឲ្យលោកបុត្រ រំភើបរហូតដល់រលីងរលោងទឹកភ្នែកទៀតផង។ ដោយឡែក លោកវិបុល ឯណេះវិញ ត្រូវបានមហាជនសរសើរចំពោះការបំពេញតួនាទីរបស់លោកជាឪពុកដ៍ល្អក្នុងកម្មវិធីពីដើមរហូតដល់ចប់ព្រោះលោកស្រលាញ់កូនមុនរបស់ភរិយាដូចកូនលោកបង្កើតដែរ៕

រូបភាព៖ Teng Samao

អត្ថបទ៖ ទារិកា

មតិយោបល់