• 2022-06-20 07:49:00
  • ព័ត៌មាន

អ្នកដឹកនាំរឿងហ្វីលីពីនម្នាក់ ដេកឆ្ងល់ហេតុអ្វីម្នាក់ៗងប់ងល់រឿងកូរ៉េ? ដល់ Fan ឆ្លើយ ទើបស្វាង

  • 2022-06-20 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបាន​ជ្រាប​ស្រាប់ថា​ រឿងភាគ​កូរ៉េ​បាន​ទទួល​ការគាំទ្រជា​បន្តបន្ទាប់ ពិសេស​នាពេល​បច្ចុប្បន្ននេះ។ កុំថា​ឡើយក្នុងប្រទេសកូរ៉េ សូម្បី​នៅ​បណ្ដាប្រទេស​ផ្សេងទៀត ក៏មាន​អ្នកទស្សនាច្រើន​លើសលប់ដែរ។ រហូត​ដល់ពេល​ Netflix ចាប់ដំណើរការ​និងស្វាគមន៍រឿងកូរ៉េ មក​បញ្ចាំងលើ Platform របស់ខ្លួន វិស័យ K-Drama ក៏កាន់តែមានមុខមានមាត់ខ្លាំង​ លើ​ឆាក​អន្តរជាតិ។

លោក​ Jose Javier Reyes

ដោយសារតែល្បី​ពេក​ ទើបធ្វើឲ្យអ្នកដឹកនាំរឿង​ជនជាតិហ្វីលីពីនម្នាក់ដែល​មាន​ឈ្មោះ​ថា​ Jose Javier Reyes យក​ពេល​សួរ​អ្នកគាំទ្រ​ផ្ទាល់តែម្ដង។ លោកផ្ដើមថា៖ «គ្រាន់តែឆ្ងល់ទេ ព្រោះខ្ញុំ​ចង់ដឹង​ពីគំនិតរបស់​អ្នក ថា​តើអ្វីទៅធ្វើឲ្យរឿងកូរ៉េ ក្លាយជាទីពេញចិត្តរបស់ជនជាតិហ្វីលីពីនបែប​នេះ? តើមានភាព​ខុសគ្នា​យ៉ាង​ណាទៅ? #សួរត្រង់»។ ដូច្នេះ​តបទៅនឹង​ចម្លើយរបស់អ្នកដឹកនាំរឿងរូបនេះ​ អ្នកគាំទ្រ​ក៏បាន​នាំគ្នា​តប ដោយលើហេតុផលច្បាស់ៗមួយៗដូចខាងក្រោម៖

១. ក្រៅពីសាច់រឿងល្អ K-Drama ក៏ដើរតួ​យ៉ាង​សំខាន់ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេស​ដែរ មានន័យថា​ក្រុមការងារ​ផលិត​រឿង​បាន​សម្រិតសម្រាំង​យក ទីកន្លែង​ស្អាតបង្ហាញក្នុងរឿង ដែល​កាន់តែធ្វើឲ្យអ្នកមើលចង់មក​លេងផ្ទាល់ និងជក់ចិត្តថែមមួយកម្រិត។

២. តាមសាច់រឿងខ្លះ មិនតម្រូវឲ្យតួ ទាល់តែខឹងដល់ថ្នាក់បោកប្រាស់ទេ មានន័យថា ពួកគេ​ចេះកែស្ថានការណ៍ឲ្យមើល​មកទាក់ទាញ ដោយលាយបញ្ចូល​ភាពកំប្លែង។

៣. តួនីមួយៗ ពូកែលេងទឹកមុខខ្លាំង​បំផុត គឺចំចំណុចដែលអ្នកដឹកនាំរឿងចង់បាន ដោយមិនបាច់ចំណាយពេល​យូរ

៤. K-Drama គឺជាផ្ទាំងរូបភាព​ដែល​អាចនិយាយពី​រឿងអ្វីមួយដែល​ជាចំណុចរសើបក្នុងសង្គម

៥. គ្រប់ភាគ សុទ្ធតែល្អមើល ដោយមាន​ចំណីអារម្មណ៍ប្លែកៗគ្នា រហូតធ្វើឲ្យអ្នកមើល ដកចិត្តមិនរួច ឬរំលងមួយភាគ​មិនកើត

៦. មិនផ្ដោតខ្លាំង​ពេកលើរឿងស្នេហា ប៉ុន្តែឆ្លៀតលាយសាច់រឿងខ្លះ មិនឲ្យអ្នកមើលធុញឡើយ

៧. ជនជាតិ​ហ្វីលីពីន ចូលចិត្តមើល K-Drama ត្រង់ មានចំនួនភាគ​ច្បាស់លាស់

៨. សាច់រឿងភ្ជាប់គ្នាល្អ មានភាពច្នៃប្រឌិត ពិសេសអ្នកសរសេរសាច់រឿងចេះនាំអារម្មណ៍ ឲ្យធ្វើដំណើរដល់ចុងរឿង ហើយក៏ដោយសារមាន​បទចម្រៀងពីរោះៗ អន្ទងចិត្តអ្នក​មើលឲ្យស្លុង​ចូលតួដែរ។

សរុបមកវិញ ទាំង ៨ចំណុចខាងលើ សុទ្ធតែជាការបញ្ចេញ​មតិរបស់ អ្នកគាំទ្ររឿងភាគកូរ៉េ ជនជាតិហ្វីលីពីន ដោយផ្ទុយពីការយល់ឃើញរបស់អ្នកដឹកនាំរឿងជនជាតិនេះ ថា មូលហេតុពីក្រោយអាចដោយសារគ្រប់គ្នាលង់សម្រស់នឹងតួ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់