• 2022-06-21 02:07:06
  • ព័ត៌មាន

បែកគ្នាមែន តែ Kim Kardashian មិន Live ហែកហួរ តែបែរអរគុណអតីតប្ដីនាមជាឪពុកល្អ

  • 2022-06-21 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងទិវាលោកឪពុកឆ្នាំនេះ Kim Kardashian បាន​លើកឡើងនូវសម្ដីប៉ុន្មានម៉ាត់ ដោយអរគុណចំៗ ចំពោះអតីតស្វាមីគឺ Kanye West ដោយនិយាយថា លោកគឺជាឪពុកដ៏ល្អអស្ចារ្យ សម្រាប់កូនៗទាំង ៤ របស់ពួកគេ។

«អរគុណដែលធ្វើជា​ឪពុកដ៏អស្ចារ្យសម្រាប់កូនៗរបស់យើង។ អរគុណ​ដែលតែងតែងស្រឡាញ់ពួកគេ ដូចដែលធ្លាប់ធ្វើកន្លងមក។ រីករាយទិវាលោកឪពុក ជូនចំពោះ​អ្នក, Ye»។ នេះជាអ្វីដែល Kim សរេរបង្ហោះលើវិបសាយផ្ទាល់ខ្លួនរបស់នាង។

គួរកត់ចំណាំដែរថា អ្នកម្ដាយកូន ៤រូប នេះ​ បាន​បង្ហើបថា ខ្លួន និងអតីតស្វាមីស្ងាត់ទាក់ទងគ្នារយៈពេល​ ៨ខែ ហើយ គឺចាប់តាំងពីចែកផ្លូវគ្នា​ដាច់ស្រេច។ ទោះជាយ៉ាងណា ពេលនោះ អ្នកទាំង ២ ក៏បាន​ជួបគ្នាក្នុងពិធីជប់លៀង អបអរអាល់ប៊ុមថ្មីរបស់ Kanye West ដែរ។

Kim & Kanye

រឿងមួយទៀត ពេលនេះ​ Kim ក៏មាន​អ្នកថ្មីមកស្អំបេះដូងដែរ គឺ Pete Davidson ហើយពួកគេ​ស្រឡាញ់គ្នាស្អិតល្មួតដូចស្នេហាយុវវ័យថ្មីថ្មោងដែរ។

Pete & Kim

ចំណែក​ទំនាក់ទំនងជាមួយអតីតប្ដីវិញ Kim នៅ​តែចាត់ទុក ដូចជាគ្រួសារដូចមុន មិនមែន​ជាសត្រូវ ឬត្រូវហែកហួរកិត្តិយសគ្នាទេ។ គ្រប់យ៉ាងដែលពួកគេធ្វើ ក៏ដើម្បីកូនៗ ទោះមិនមាននិស្ស័យជាប្ដីប្រពន្ធនឹងគ្នាយូរតទៀត ប៉ុន្តែយ៉ាងណានាមជាឪពុកម្ដាយ ពួកគេមើលថែចិញ្ចឹមកូនរួមគ្នាបានយ៉ាងល្អ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់