• 2022-06-24 02:55:02
  • ព័ត៌មាន

សកម្មភាព Lisa, V និង Park Bo Geum ត្រៀមឡើងយន្តហោះទៅ ប៉ារីស ព្រឹកនេះ

  • 2022-06-24 02:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ កំពូល ៣រូប គឺ V (BTS), Lisa (BLACKPINK) និងតារាសម្ដែង Park Bo Geum បាន​ធ្វើដំណើររួមគ្នា ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេស​បារាំង ដើម្បីចូលរួមកម្មវិធី Celine Men’s Summer 2023 Fashion Show ដោយពួកគេនឹងជិះយន្តហោះឯកជនរួមគ្នាតែមួយ។

V និង Park Bo Geum ត្រូវ​បាន​គេ​ស្គាល់ច្បាស់ថាជាមិត្តល្អនឹង​គ្នា ប្រចាំវិស័យ​ហើយពេលលេចឮដំណឹង​ ពួកគេ​នឹង​ចូលរួមកម្មវិធីពិសេសនេះ​រួមគ្នា ពិតជា​មាន​ការភ្ញាក់ផ្អើល និងសាទរបំផុត។

ជាមួយគ្នានេះ​ដែរ សម្រាប់ BTS ពេល​នេះ ត្រូវ​ចាប់​ផ្ដើម​ផ្ដោតលើការងាររៀងខ្លួន ស្របពេល​ការងារ​ក្រុម​ត្រូវ​បាន​ផ្អាក​សិន រហូត​ដល់ពួកគេ​សាងស្នាដៃផ្ទាល់ខ្លួនរួចរាល់ សមាជិកទាំង ៧​នឹង​វិលជុំគ្នាចេញបទ​ថ្មីតទៀត។ ដូច្នេះ​ ក្រោយ​ដំណឹង​នៃការផ្អាកការងារក្រុមប្រកាសជា​ផ្លូវការ ក៏ឃើញថា ពួកគេ​សុទ្ធ​តែ​មាន​ការងាររវល់រៀងខ្លួន ដូច J-Hope នឹងត្រៀមចេញអាល់ប៊ុមក្នុងពេល​ឆាប់ៗ ឯ Jungkook ក៏នឹងត្រូវ​ចេញបទសហការថ្មីជាមួយនឹង​ Charlie Puth។ សម្រាប់ V គឺត្រូវ​បាន​អញ្ជើញចូលរួមក្នុងកម្មវិធី Fashion ជា​អ្វីដែល​ប៉ងយូរមកហើយ។ បន្ថែម​ពីលើនេះ V ក៏ជិតបង្ហាញមុខជាមួយនឹង​ក្រុមមិត្តល្អ (Wooga Family) ក្នុងកម្មវិធី In The Soop ផងដែរ។

សម្រាប់ Park Bo Geum បាន​បង្កកការងារមួយចំនួន​សិន ក្រោយ​បំពេញ​កាតព្វកិច្ចរួចរាល់ពីទាហាននៅ​ខែមេសា ឆ្នាំនេះ។ ជាមួយនឹង​វត្តមានរបស់មិត្តល្អទាំង ២ គ្រប់គ្នា​ក៏កំពុងតាមដានជាប់ដែរ។

បន្ថែម​ពី​លើនេះ​ ងាក​ចូល Lisa (BLACKPINK) ពេល​នេះ​ក៏អាចនឹង​កំពុងមមាញឹក​ខ្លាំង​ដែរជាមួយនឹង​គម្រោងចេញបទថ្មី​របស់ក្រុម ក្រោយក្រុមហ៊ុន YG បង្ហាញ​តម្រុយថា​ក្រុមនារីមួយនេះ​អាច​នឹងវិលវិញជាមួយនឹងបទថ្មីក្នុង​ខែកក្កដាខាងមុខ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់