• ច័ន្ទ, 27 មិថុនា 2022 10:00
  • ព័ត៌មាន

អតីតតារាចម្រៀង ម៉ូលីកា សំញ៉ែងរថយន្តប្រណិត៤គ្រឿង ក្នុងនោះ១គ្រឿងទើបទិញក្ដៅៗ

  • ច័ន្ទ, 27 មិថុនា 2022 10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងផលិតកម្ម រ៉ក់ អ្នកនាង ម៉ូលីកា បានបង្ហាញពីជីវភាពស្តុកស្ដមជាមួយក្រុមគ្រួសារ ដែលមានផ្ទះធំច្រើនកន្លែង ពិសេសរថយន្តប្រណិតៗដល់ទៅ៤គ្រឿង ដែលមួយគ្រឿងពិសេសជាងគេទើបតែទិញចូលក្ដៅៗ។

ម៉ូលីកា បានបង្ហោះរូបភាពពីជីវិតហ៊ឺហាររបស់នាងនៅលើបណ្ដាញសង្គម ដោយមានអ្នកស្គាល់នាងជាច្រើនចូលទៅអបអរ ដោយក្នុងនោះគេឃើញផ្ទះធំ និងរថយន្តទាំង៤គ្រឿង ដែលមានដូចជា រថយន្ត Ford Raptor, Alphad Rank Rover។ ទាំង៣គ្រឿងសុទ្ធតែមានពណ៌សដូចៗគ្នា។

ដោយឡែក១គ្រឿងទៀតពណ៌ឆើតខុសគេ ម៉ាក Jaquar។ តាមការបញ្ជាក់របស់ថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង .ឯ.ក រថយន្តថ្មីនេះ នាងទើបតែទិញចូលប៉ុណ្ណោះ ទុកជាកាដូឲ្យកូនស្រីនាងឈ្មោះនុណ ច័ន្ទម៉ូនីតា សម្រាប់ខួបគម្រប់២ឆ្នាំនេះ។ យ៉ាងណា មិនមានការបើកបង្ហាញជាចំហរនៃរថយន្តថ្មីទើបទិញនោះទេ។

ម៉ូលីកា បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅឆានុន រៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០។ គូស្វាមីភរិយាវ័យក្មេងមួយគូនេះ ត្បិតកន្លងមកមានរឿងរ៉ាវរកាំរកូសខ្លះក្នុងគ្រួសារ ប៉ុន្តែពួកគេនៅតែកសាងជីវិតស្តុកស្ដម្ភបាន ដោយផ្ដើមពីអ្នកលក់ជើងមាន់អនឡាញប៉ុណ្ណោះ។

បច្ចុប្បន្ន ពួកគេរស់នៅក្នុងជីវភាពជាគ្រួសារអភិជនមួយ។ នៅមុនកូវីដ ម៉ូលីកា ធ្លាប់ប្រកាសគម្រោងកម្មវិធីធំមួយ។ឥឡូវនេះ តាមសាមីខ្លួន ប្រាប់ថា វេលានោះមកដល់ហើយ ដោយនាង នឹងធ្វើពិធីឡើងផ្ទះវីឡារថ្មីផ្គួប​ជាមួយខួបកំណើតកូនស្រីសំណព្វចិត្តរបស់នាង ដោយគ្រោងអញ្ជើញភ្ញៀវប្រមាណ១០០តុឯណ្ណោះ ក្នុងនោះប្រសិនបើមិនមានអ្វីរាំងស្ទះទេ កម្មវិធីរបស់នាងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ ខាងមុខនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី