• 2022-06-29 06:05:53
  • ព័ត៌មាន

ភ័យស្លន់ស្លោ Miss universe 2018 រឿន ណាត សន្លប់ស្ដូកស្ដឹងចូលមន្ទីរពេទ្យភ្លាមៗ

  • 2022-06-29 06:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែង និងជាម្ចាស់ជយលាភី Miss Unuverse Cambosia 2018 កញ្ញា រឿន ណាត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីមាន អាការៈចុកពោះខ្លាំងរហូតសន្លប់តែម្ដង។

នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Universe Cambodia 2018 រឿន ណាត បានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់ជាមួយសារវែងមួយ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល និងព្រួយបារម្ភចំពោះនាង យ៉ាងខ្លាំង។ ដោយនៅក្នុងសារនោះ រឿន ណាត បានរៀបរាប់អំពីអាការៈសុខភាពរបស់នាងដែលត្រូវ ចូលមន្ទីរពេទ្យភ្លាមៗបែបនេះ។

រឿន ណាត ថ្លែងថានាងមានអាការៈចុកពោះខ្លាំង ពិបាកដកដង្ហើម រហូតទ្រាំលែងបាន ក៏សម្រេចចិត្ត ទៅមន្ទីរពេទ្យ អេកូ ណិងធ្វើតេស្ដឈាម។ ជាលទ្ធផលពីវិជ្ជបណ្ឌិតបានបង្ហាញឱ្យឃើញថាតារាស្រីរូប ស្រស់ រឿន ណាត កំពុង ស្ពាយជំងឺ២ប្រភេទ គឺរលាកក្រពះធ្ងន់ធ្ងរ និងលើសគ្រាប់ឈាមស

យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងភ្ញាក់ផ្អើលនេះ មិត្តរួមអាជីពច្រើន និងអ្នកគាំទ្រតារាស្រីរូបនេះ បានផ្ដល់កម្លាំងចិត្ត និងជូនពរ រឿន ណាត ឱ្យឆាប់ជាសះស្បើយពីជំងឺ៕

អត្ថបទ៖ Kesor

មតិយោបល់