• 2022-07-12 02:11:47
  • ព័ត៌មាន

សមាជិក TWICE កម្ទេចចោលបណ្ដាសារកុងត្រា ៧ឆ្នាំ ដោយសម្រេចបន្តការងារជាមួយ JYP ទៀត

  • 2022-07-12 02:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកទាំង ៩ នាក់របស់ TWICE បានបន្តកុងត្រាជាមួយនឹងផលិតកម្ម JYP ជាថ្មី ក្រោយកុងត្រាចាស់ជិតអស់សុពលភាព។ នៅក្នុង​សេចក្ដីប្រកាសដែលចេញដោយផលិតកម្ម JYP ដែល​បាន​ជូនដំណឹង​ទៅកាន់សារព័ត៌មាន SportsWorld បាន​បញ្ជាក់ថា TWICE បាន​សម្រេចរួមរស់បន្តជាមួយនឹង​ក្រុមហ៊ុន៖

«សមាជិក TWICE ទាំងអស់គ្នា​បាន​បន្តកុងត្រារបស់ពួកគេ​ជាមួយនឹងពួកយើងតទៀត នៅមុនថ្ងៃផុតកំណត់កិច្ចសន្យាផ្តាច់មុខដែលត្រូវបញ្ចប់នៅរដូវស្លឹកឈើជ្រុះខាងមុខ។ TWICE បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកិត្យានុភាពរបស់ក្រុមហ៊ុន K-Pop គឺ JYP ដែលជាក្រុមហ៊ុននៃប្រភពការគាំទ្រសម្រាប់ការអភិវឌ្ឍន៍របស់ TWICE ជាក្រុមនារីតំណាងដែលបានយល់ព្រមបន្តកិច្ចសន្យាជាមួយគ្នា និងផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកនេះ»។

JYP Entertainment នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង ចំពោពភាពរីកចម្រើន​របស់ TWICE ក្នុង​រយៈ​ពេល​វែង។ TWICE បានបង្ហាញខ្លួនលើកដំបូងក្នុងខែតុលា ឆ្នាំ ២០១៥ ដែលមានន័យថាកិច្ចសន្យារយៈពេល ឆ្នាំដំបូងរបស់ពួកគេត្រូវបានកំណត់ថានឹងផុតកំណត់នៅខែតុលា ឆ្នាំ ២០២២ តែពេល​នេះ​ក្រុមសម្រេចបន្តទៀតហើយ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់