• 2022-07-13 03:42:15
  • ព័ត៌មាន

នេះបានគេហៅចម្រៀងមានគុណភាព! នីគីនីគី ប្រាប់ពីអត្ថន័យផ្សេងៗក្នុង MV «មនុស្សជំនិត» ស្ដាប់ហើយលាន់មាត់ OMG

  • 2022-07-13 03:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀងមួយបទ ដែលកំពុងផ្ទុះការគាំទ្រពីសំណាក់យុវវ័យរបស់តារាចម្រៀងឯករាជ្យ នីគីនីគី មានចំណងជើងថា មនុស្សជំនិត (Someone So Close To Me) គឺជាចម្រៀងដែលនិយាយបានថា ពិតជាមានគុណភាព មិនសរសើរមិនបាន ទាំងអត្ថន័យ និងពិសេសនោះការចំណាយពេល និងថវិកាផ្ចិតផ្ចង់លើការផលិត MV មួយដ៏ល្អបំផុត មានគ្រប់រសជាតិ។

តាមនីគីនីគី ចម្រៀងមួយនេះមានអត្ថន័យនិយាយអំពីមនុស្សទី៣ ជាមនុស្សជំនិតរបស់តួអង្គស្រី ហើយក៏ត្រូវមនុស្សជំនិតនេះលួចឆ្មក់ដៃគូរបស់ខ្លួន។ ដោយសាច់រឿងមួយនេះ នីគីនីគី ដកស្រង់ចេញពីរឿងពិតមួយ ដែលជួបប្រទះរឿងបែបនេះ។ នៅ MV ទាំងមូលគេឃើញមានការរៀបចំប្លង់ខុសៗគ្នាជាច្រើន បូករួមទាំងការដេគ័រ និងរបស់របរប្រើប្រាស់ផ្សេងៗ គឺត្រូវបានសម្រិតសម្រាំងជាខ្លាំង។

មានអ្នកគាំទ្រមួយចំនួនអាចនឹងមិនទាន់យល់អំពីអត្ថន័យផ្សេងៗក្នុង MV មួយនេះ។ តោះមកស្ដាប់នីគីនិយាយរៀបរាប់មើល គឺដឹងតែលាន់មាត់សរសើរគំនិតអ្នកសរសេរសាច់រឿងនេះខ្លាំង។ ទស្សនាវីដេអូ

មតិយោបល់