• 2022-07-13 07:29:59
  • ព័ត៌មាន

បញ្ហាកូវីដ១៩ជាប់គាំង បង្ខំចិត្តឱ្យផលិតករ ហ៊ុយ យ៉ាឡេង សម្រេចប្រកាសលក់ផ្ទះជាង១០ម៉ឺនដុល្លារ

  • 2022-07-13 07:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ស្នាដៃខ្សែភាពយន្ដ “ដើម្បីកូន” ផលិតករ ហ៊ុយ យ៉ាឡេង ដាច់ចិត្តប្រកាសលក់ផ្ទះក្ដែងៗនៅលើ បណ្ដាញសង្គម នៅថ្ងៃទី១៣ ខែកក្ដាដា នេះក្រោមមូលហេតុតានតឹងរងសម្ពាធពីបញ្ហាជាប់គាំងកូវីដ១៩។

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតករ ហ៊ុយ យ៉ាឡេង បង្ហោះសាររៀបរាប់យ៉ាង វែងក្នុងចេតនាប្រកាស់លក់ផ្ទះវីឡាប្រណិតផ្ទាល់ខ្លួននៅម្ដុំផ្លូវល្បឿនលឿនក្នុងតម្លៃ ១៣៥០០០ដុល្លារ តម្លៃទាបជាងទីផ្សារ។

កក្តាដែលបង្ខំចិត្តឱ្យផលិតកររូបនេះប្រកាសលក់ផ្ទះដែលខំប្រឹងបង់រំលួសរាប់ខែរាប់ឆ្នាំនេះចោលក៏ព្រោះតែលោកជាប់គាំងក្នុងបំណុលខ្ចីលុយគេផលិតរឿង ហើយនេះក៏ដោយសារតែ ខ្សែភាពយន្ដ ចុងក្រោយដែលលោកផលិតគឺរឿង “គ្រោះជីវិត កូវីដ១៩” ហាក់មិនទទួលបានការគាំទ្រ និងមានអ្នក ទៅទស្សនាច្រើន ដែលជាហេតុធ្វើឱ្យលោករត់មិន រួចជាមួយតម្លៃដែលខំផលិត។

ហ៊ុយ យ៉ាឡេង ថ្លែងថាបច្ចុប្បន្នលោកនៅជាប់សន្យា និងបំណុលដល់ទៅ២កន្លែង ក្រុមហ៊ុនទី១លោក បានខ្ចីគេមកបណ្ដាក់ទុនផលិតរឿង ៣ម៉ឺនសន្យាសងថ្លៃដើមនិងជូនប្រាក់ចំណេញ១៥០០០ថែម ក្រុម ហ៊ុនទី២ ចំនួន ១ម៉ឺនដុល្លារ សន្យាជូនថ្លៃដើមនិងចំណេញ ៥ពាន់ដុល្លារ ទៀត

ហ៊ុយ យ៉ាឡេង ថ្លែង៖ “ថ្ងៃសម្ពោធអ្នកទស្សនាសុទ្ធតែរីករាយនឹងភាពយន្តនេះហើយមានក្រុមហ៊ុន ១សុំទិញរឿងនេះក្នុងតម្លៃ៦ម៉ឺនខ្ញុំបារម្ភខ្ញុំក៏កុងត្រាលក់ថ្ងៃបញ្ចាំងទី១លទ្ធផលគឺមិនស្រួលទៅហើយទីបំផុតថ្លៃដើម៨ម៉ឺនបញ្ចាំងបាន៦ពាន់”។ វិបត្តិសេដ្ឋកិច្ចទាំងនេះ ទើបចុងក្រោយលោកបង្ខំចិត្តលក់ផ្ទះ ដើម្បីដោះបំណុលតែម្ដង៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទពេញនិយម