• 2022-07-14 06:33:28
  • ព័ត៌មាន

ខករឿងស្នេហា តែរាសី Bella កាន់តែឡើងជាតារាមានថ្លៃខ្លួនខ្ពស់ ហើយជានាយិកាក្រុមហ៊ុនទៀត

  • 2022-07-14 06:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាតារាសម្ដែង​ដ៏ល្បី Bella Ranee មាន​ស្នេហាមិនសមប្រកបយ៉ាងណា​ក៏ដោយ ប៉ុន្តែមិនមែនជីវិតរបស់នាង​ត្រូវបរាជ័យគ្រប់រឿងទេ ព្រោះ​បើងាក​មកការងារដែល​នាង​កំពុងកាន់កាប់ហាក់ដូចជានាំនាងឡើងខ្ពស់កាន់តែខ្លាំង។

ស្របពេលថ្មីៗនេះដែរ តារា​ស្រី​រាងតូចរូបនេះ​ ក៏កំពុងជាប់ឈ្មោះជា​តារា​សម្ដែងថៃស្រី ដែល​មានតម្លៃខ្លួនខ្ពស់ម្នាក់ដែរប្រចាំវិស័យសិល្បៈ ក្នុងចំណោមតារាជួរមុខថៃផ្សេងទៀត។ ផ្អែក​តាម​ការបញ្ជាក់ពីសារព័ត៌មាន Kom Chad Luek បាន​ឲ្យដឹងថា ពេល​នេះ​ Bella អាច​រក​បាន​ ៩លានបាត (ខ្ទង់ ២៤៧ ៩៣៣ដុល្លារ) ពីក្នុងមួយស្ប៉តពាណិជ្ជកម្ម។ ជាមួយគ្នានោះ នៅឆ្នាំនេះ ក៏មាន​ការឲ្យដឹង​ដែរថា នាង​គឺជា ទូតសុឆន្ទៈរបស់ Brand​ ផ្សេងៗគ្នាលើសពី ២០ ក្រុមហ៊ុនឯណោះ។

បើនិយាយពីការងារផ្នែកភាពយន្តវិញ នាង​ អាច​រក​បាន​ ៨០ ០០០ បាត (ខ្ទង់ ២ ២០៥ដុល្លារ) ពីការសម្ដែង ត្រឹមក្នុងមួយភាគប៉ុណ្ណោះ។

ចុងក្រោយ បន្ថែមជាមួយនឹងការបង្ហាញមុខក្នុងកម្មវិធីផ្សេងៗ Bella Ranee ក៏អាច​ទទួល​បាន​ ២០០ ០០០ បាត (ខ្ទង់ ៥ ៥១២ ដុល្លារ) ទៀតផង។

ប្រភពចំណូល​មិនមែន​មាន​តែត្រឹមនេះទេ ព្រោះ​បើតាមប្រភពពីសារព័ត៌មានដដែលបាន​ឲ្យដឹងទៀតថា បច្ចុប្បន្ន Bella ក៏ត្រូវ​បាន​គេ​រាយការណ៍ថា គឺជា នាយិការបស់ក្រុមហ៊ុន BOEL40 ដែលជាក្រុមហ៊ុន Media ឬផ្សព្វផ្សាយទៀតផង។

ក្រុមហ៊ុនរបស់នាង អាចស្វែងរកប្រាក់ចំណេញបាន​ជាង ១៥លានបាត (ប្រហែល ៤៣ម៉ឺនដុល្លារ) និង ជាង ៦លានបាត (ខ្ទង់ ១៧ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ និង ២០២១។

ចំណូលដ៏ច្រើននេះ អាចជាភស្តុតាងសមល្មមអាច​ឲ្យគ្រប់គ្នា​ច្បាស់ក្នុងចិត្តហើយថា នារីរឹងមាំរូបនេះ ពិតជាមាន​សមត្ថភាពខ្ពស់ក្នុងការរកប្រាក់ចំណូល ពីច្រើនប្រភព ដោយមិនគេង​ចាំសំណាងអ្នកណាឡើយ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម