• 2022-07-21 07:17:04
  • ព័ត៌មាន

បុរសខ្លាំងទាំងនេះជាប់ឈ្មោះ ជាតារាហូលីវូដមានតម្លៃខ្លួនថ្លៃ និងរកប្រាក់បានច្រើនបំផុត

  • 2022-07-21 07:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានបរទេសបានបង្ហាញឱ្យឃើញថាកំពូលតារាហូលីវូដជើងចាស់ ១១ដួង ដែលអាច ថែរក្សាកេរ្ដិ៍ឈ្មោះល្បីល្បាញរបស់ខ្លួន មិនតែប៉ុណ្ណោះថែមទាំងមានតម្លៃខ្លួនខ្ពស់ក្នុង វិស័យភាព យន្ដហូ លីវូដ។ ក្រៅពីមានតម្លៃខ្លួនខ្ពស់ តារាទាំងនេះក៏មានសមត្ថភាពរកចំណូល ឱ្យខ្សែភាពយន្ដដែលខ្លួន សម្ដែងបានច្រើនហួសការរំពឹងទុក។

១. Tom Cruise

Tom Cruise បានជួយ "Top Gun: Maverick" លើសពី ១.២ ពាន់លានដុល្លារ។ តារាសម្ដែងរូបនេះរកចំណូលបានជាង ១០០ លានដុល្លារពេលចូលរួមក្នុងរឿងភាគនេះ។ យោងតាម Variety នៅពេល នេះ Tom Cruise គឺជាតារាហូលីវូដដែលរកចំណូលបានខ្ពស់បំផុតសម្រាប់គម្រោង ភាពយន្ត។ លោក ត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ចំណូលច្រើនជាង ១០០ លានដុល្លារ ពីខ្សែភាពយន្តរឿង Top Gun: Maverick រួមទាំងប្រាក់បៀវត្សរ៍ កម្រៃជើងសារពីការលក់ខ្សែភាពយន្ត និងប្រាក់ចំណូលពីការ ផ្សាយ។ នេះមានន័យថា តារាវ័យ៦០ឆ្នាំរូបនេះក៏ជាតារាដែលមានតម្លៃខ្លួនថ្លៃជាងគេផងដែរ។

២. Will Smith

Will Smith ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ៣៥ លានដុល្លារ សម្រាប់ខ្សែភាពយន្តភ័យ រន្ធត់ Emancipation។

៣. Leonardo DiCaprio និង Brad Pitt

ទឹកប្រាក់ចំនួន ៣០ លានដុល្លារអាមេរិករបស់ Leonardo DiCaprio រកបានក្នុងរឿង Killers of the Flower Moon និង Brad Pitt ក្នុរកបានងរឿង Formula 1 Drama អ្នកទាំងពីរបានជាប់បានជាប់ ចំណាត់ថ្នាក់លេខ ៣ រកប្រាក់ចំនួនក្នុងតួលេខដូចគ្នា។ តារាសម្ដែងទាំងពីរមានទេពកោសល្យក្នុងការ រកលុយដូចគ្នា ហើយអ្នកទាំងពីរមានគម្រោងជាច្រើន កំពុងដំណើរការ។

៤. Dwayne Johnson

Dwayne Johnson ដែលគ្រប់គ្នាស្គាល់ថាជា The Rok មានតម្លៃខ្លួន ២២.៥ លានដុល្លារ សម្រាប់ខ្សែភាពយន្ដ Black Adam ដែលជាភាពយន្តកំពូលវីរបុរសដែលគ្រោងនឹងបើកបញ្ចាំងជាផ្លូវការក្នុងខែតុលា។

៥. Will Ferrell និង Ryan Reynolds

Will Ferrell និង Ryan Reynolds ទាំងពីរបានទទួល ២០ លានដុល្លារ សម្រាប់ Spirited ។ ភាពយន្តដែលនិយាយអំពីបុណ្យណូអែល និងបានបញ្ចប់ការថតនៅខែតុលា ឆ្នាំ ២០២១។

៦. Chris Hemsworth

Chris Hemsworth ២០ លានដុល្លារ ក៏ជាប្រាក់ខែដែល Chris Hemsworth ទទួលបានសម្រាប់ រឿង Extraction 2។

៧. Jason Momoa

ការសម្ដែងក្នុងរឿងព្យុះ Aquaman and the Lost Kingdom បានជួយ Jason Momoa ដាក់ហោប៉ៅ ១៥លានដុល្លារ។

៨. Margot Robbie និង Ryan Gosling

ផលិតករ Barbie បានយល់ព្រមលើប្រាក់ខែដូចគ្នា ចំនួន ១២.៥ លានដុល្លារ អាមេរិក សម្រាប់តួសម្តែងសំខាន់ពីរគឺ Ryan Gosling និង Margot Robbie៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់