• 2022-07-25 03:34:10
  • ព័ត៌មាន

ប្រលោមលោកថ្មីទាំង ៦ របស់អ្នកស្រី ម៉ីសន សុធារី ចេញផ្សាយលើប្រលោមលោក Sabay នៅខែសីហានេះ

  • 2022-07-25 03:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោមលោក Sabay មានសេចក្ដីសោមនស្សរីករាយក្នុងការទទួលបានសិទ្ធិចេញផ្សាយជូនមិត្តអ្នកអាន កម្រងវណ្ណកម្មប្រលោមលោកដ៏ល្បីៗ របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានចំនួន ៦ចំណងជើង និពន្ធឡើងរវាងឆ្នាំ ២០២០ ដល់ ២០២២ នេះរួមមាន៖

ទីមួយ រឿង បេះដូងមេគង្គ ដែលជាភាគនិទានមានសរុបចំនួន ៤៥ភាគ ជារឿងដែលល្បីជាងគេក្នុងចំណោមស្នាដៃថ្មីៗបំផុតនៃអ្នកនិពន្ធ ម៉ីសន សុធារី នាពេលបច្ចុប្បន្ននេះ។

ទីពីរ រឿង រូបខ្មៅស្រអាប់ ជាប្រលោមលោកខ្នាតវែងមានសរុបចំនួន ៥០ភាគ ជាបទនិពន្ធស៊ើបអង្កេតចាក់ស្រេះ ក្នុងសំណុំក្តីព្រហ្មទណ្ឌដោយនាមប៉ាកា សុភាប្រុស។

ទីបី រឿងភាគនិទានមន្តអាគមអូមអាម ដោយ ពេជ្រ បណ្ឌិត រឿង អណ្ដូងខាងលិចមានសរុបចំនួនដប់ពីរ

រឿងទីបួន ចំណងជើង «តួស្រីក្នុងរឿងព្រេង» ដែលជានិទានកឋាអំពីអ្នកនិពន្ធវ័យក្មេង ចចេសទៅកាន់ភូមិដាច់ស្រយ៉ាលមួយដែលត្រូវបានគេតំណាលអំពីខ្មោចស្រីសម័យទាសភាព ។

រឿងទី៥ មានចំណងជើងថា បើនៅស្រលាញ់ កម្រងប្រលោមលោកខ្នាតខ្លី កំពូលតារាងបីខែជាប់គ្នារបស់អ្នកនិពន្ធ ម៉ីសន សុធារី បរិយាយអំពីមិត្តភក្តិមួយគូដែលមិនធ្លាប់គិតថាពួកគេនឹងស្រលាញ់គ្នាព្រោះតែខាងប្រុសយល់ថាខ្លួនឯងជាភេទទីបី។

ចុងក្រោយ គឺប្រលោមលោក BL បរិយាយអំពីការស្រលាញ់ភេទដូចគ្នានិងការតស៊ូស្គាល់ខ្លួនឯងមានចំណងជើងថា «ថ្ងៃណាមួយ»

ដើម្បីអាន ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រ ប្រលោមលោក SabayEnovel តាមរយៈតំណភ្ជាប់នេះ https://enovel.sabay.com/book

ប្រិយមិត្តក៏អាចធ្វើការទាញយកទាញយក Sabay-Enovel សម្រាប់ទូរស័ព្ទដៃរបស់អ្នក៖

Android : https://bit.ly/3figDTU

IOS : https://apple.co/37qwuwa

មតិយោបល់