• 2022-07-28 07:24:52
  • ព័ត៌មាន

G-Devith នៅតែខ្លាំង! បទថ្មី “HOW ABOUT NOW?” ពីអាល់ប៊ុម “PASSION” យកបានលេខ ១ ក្នុង Pleng Top 50

  • 2022-07-28 07:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការសុំហ្វេនរបស់លោកមែន! សប្តាហ៍នេះបទ “How About Now?” របស់ G-Devith ហក់បានលេខ ១ ដណ្តើមដំណែងបទ “ខូចចិត្តច្រើនដង” របស់ Doung Virakseth ដួង វីរៈសិទ្ធ ត្រឹមពេលមួយសប្តាហ៍។

រម្លឹកកាលពីសប្ដាហ៍ទី ៣០ (ថ្ងៃទី១០ ខែកក្កដា - ១៦ ខែកក្កដា) បទ “How About Now?” ឈរនៅលេខរៀងទី ១០ ក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” បន្ទាប់ពីចេញទើបតែបានតែ ១ ថ្ងៃ និងទទួលបានការគាំទ្រជាខ្លាំងពីអ្នកគាំទ្រ ស្រាប់តែសប្ដាហ៍ទី ៣១ (ថ្ងៃទី១៧ ខែកក្កដា - ២៣ ខែកក្កដា) ដណ្តើមយកលេខ ១ តែម្តង។

បើតាមប្រភព Facebook Post របស់ G-Devith ផ្ទាល់បានបង្ហោះកាលពីថ្ងៃទី ១៧ ខែកក្កដា បានសរសេរ ទៅកាន់ហ្វេនៗលោកថា៖ “មើលធ្វើទំនេរៗ stream how about now? នៅភ្លេងលេងៗមើល ក្រែងបាន top 50 អីហ្នឹងគេ Weeee Weeee Weeee ✈️ HOW ABOUT NOW?”

ចំណែកបទ លេខ ២ ក្នុងតារាងគឺ ”ខូចចិត្តច្រើនដង” ដោយ ដួង វីរៈសិទ្ធ តាមពីក្រោយដោយបទ “រសជាតិយ៉ាងម៉េច? (HOW'S IT TASTE?) របស់ VannDa

នេះជាតារាងបទកំពូលទាំង ១០ របស់បញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” ប្រចាំសប្តាហ៍ទី ៣១ (ថ្ងៃទី១៧ ខែកក្កដា - ថ្ងៃទី២៣ ខែកក្កដា)

បើលោកអ្នកចង់ឱ្យតារាក្នុងដួងចិត្តរបស់អ្នក បានឡើងទៅដល់កំពូលតារាងក្នុងបញ្ជីរបទចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” លោកអ្នកគ្រាន់តែចូលទៅស្ដាប់បទចម្រៀងរបស់អាយដលក្នុងដួងចិត្តរបស់អ្នក ក្នុង Pleng ឱ្យបានច្រើនៗ។

គួរបញ្ជាក់ផងដែរ បើលោកអ្នកស្តាប់បទពួកគាត់កាន់តែច្រើនក្នុង Pleng app មិនត្រឹមតែជួយអោយគាំទ្រចម្រៀងពួកគាត់នោះទេ តែក៏ជួយរកចំណូលដល់សិល្បករខ្មែរផងដែរ ពីព្រោះ Pleng app គឺផ្តល់កម្រៃដល់ពួកគាត់តាមចំនួនដងនៃការស្តាប់របស់ពួកគាត់ផងដែរ។

កុំភ្លេចរង់ចាំតាមដាន ថាតើតារារូបណាដែលជាប់ចំណាត់ថ្នាក់ក្នុងបញ្ចីបទចម្រៀង TOP 50 នៅសប្តាហ៍ក្រោយ នៅក្នុង Pleng app

អាចចូលស្តាប់បទចម្រៀងកំពូលទាំង ៥០ ក្នុងសប្ដាហ៍នេះលើ Pleng App តាមតំភ្ជាប់នេះបាន: https://pleng.smart.com.kh/playlists/cambodia-top-50/258/

មតិយោបល់