
- សុក្រ, 29 កក្កដា 2022 03:48
- ព័ត៌មាន
Jackson Wang ធ្វើឲ្យតារាប្រុសស្រីថៃរំភើបចង់ហោះ ខ្លះដល់យំទៀតលើឆាក The Wall Song
- សុក្រ, 29 កក្កដា 2022 03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jackson Wang ធ្វើឲ្យតារាប្រុសស្រីថៃរំភើបចង់ហោះ ខ្លះដល់យំទៀតលើឆាក The Wall Song
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែកក្កដា កម្មវិធី The Wall Song បានបង្ហាញឃ្លីបវីដេអូ ដែលជាភាគពិសេស មានការចូលរួមពីតារាប្រុសស្រីថៃល្បីៗជាច្រើនរូប ក៏ដូចជា តារារ៉េបវ័យក្មេង MILLI។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ វត្តមានពញ្ញាក់អារម្មណ៍របស់ Jackson Wang (GOT7)។
Jackson Wang ត្រូវបានអញ្ជើញ ឲ្យចូលរួមមកពញ្ញាក់អារម្មណ៍ MILLI ដែលជាតារាចម្រៀងប្រចាំកម្មវិធីសប្ដាហ៍ថ្មី។ លោកបានបន្លំសំឡេងធ្វើជានារី ដើម្បីឆ្លើយឆ្លងពីម្ខាង មកកាន់ MILLI និងថែមទាំងឆ្លើយសំណួរជាភាសាថៃបានយ៉ាងរលូនទៀតផង។ នៅពេលដែល ជញ្ជាំងត្រូវបានបើកបង្ហាញ MILLI ស្ទើរតែគាំងទៅហើយ ហើយក៏រំភើបខ្លាំងដែរ មិនស្មានថា លោកមកចូលរួមសោះនៅពេលនោះ ព្រោះនៅពេលព្រឹក (នៅថ្ងៃថតកម្មវិធី) នាងបាន Chat ជជែកលេងជាមួយ Jackson ដែរ។
តារាដែលបានចូលរួម ពិតជាសម្ដែងនូវការរំភើប និងមានកិត្តិយសខ្លាំងដែលបានមកជួប Jackson Wang ផ្ទាល់។ ប៉ុន្តែក្នុងចំណោមនោះ គឺ Toey Pingsakorn អរដល់ថ្នាក់ យំទៀតផង ដោយពេលវេលាបែបនេះ កម្រឃើញកើតឡើងចំពោះលោកណាស់។
រីឯតារាសម្ដែង Jeab Pijittra ដែលត្រូវជាភរិយារបស់ Boy Peacemaker ក៏រំភើប ញាប់ញ័រមិនចាញ់ Toey ដែរ។ ដោយនាង រំភើបនឹងវត្តមាន Jack ភ្លេចខ្លាចចិត្តស្វាមីដែលនៅជិតទៀត។
យ៉ាងណាក្ដី ពេលបង្ហាញមុខហើយ Jackson ក៏មិនភ្លេច ដើរទៅមុខ ដើម្បីស្វាគមន៍ និងរាក់ទាក់ជាមួយនឹង តារាៗដែលបានចូលរួម ហើយនិយាយបែបលេងសើចទៅតាមចរិតរួសរាយ ពេលពិធីករ ប្រាប់ ដោយចង្អុលណែនាំថា Boy គឺជាស្វាមីរបស់ Jeab ហើយ Jackson ក៏បាននិយាយថា "អូហ៍សុំទោស”៕
ទស្សនាវីដេអូទាំងស្រុង៖