• 2022-08-02 04:52:29
  • ព័ត៌មាន

បើចាប់ភ្លឹកលើសម្ដី ផេនខេក ទើបគ្រប់គ្នាសង្វេគចំពោះតារាមាឌធំរូបនេះ

  • 2022-08-02 04:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងភេទទី៣ ផេនខេក ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងលើការសម្ដែងបែបកំប្លែងមិនចាញ់តារាសម្ដែងល្បីៗដទៃទៀតឡើយ ហើយថ្មីៗ ផេនខេក បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការជជែកគ្នានៅលើបណ្ដាញសង្គម ហើយនឹកអាណិតរូបលោក ក្រោយពីពោលពាក្យយ៉ាងកម្សត់។

ផេនខេក បានបញ្ចេញរូបថតពីរសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយ១សន្លឹក ជារូបថតកាលពីក្មេង និង១សន្លឹកទៀត បង្ហាញពីរូបសម្បត្ដិស្រស់ស្អាត់នាពេលបច្ចុប្បន្ន។ ផេនខេក ចេះតែសួរខ្លួនឯងបែបបន្ទាបខ្លួនថា៖ “ហេតុអ្វីបានជាខ្ទើយយូរឆ្នាំហើយ អត់ស្អាតដូចខ្ទើយដទៃអីចឹង ដល់ពេលឃើញរូបខ្លួនឯងកាលពីមុនបានដឹងថាឥឡូវខ្ញុំស្អាត់ដែរតើ តែមានកម្មបន្ដិច ចង់មានជីវិតដូវពីមុនវិញអត់ស៊ីមានស៊ីក៏សប្បាយចិត្ដ មិនគិតច្រើនដូចឥឡូវទេ”។

ផេនខេក បានធ្លាក់ខ្លួនក្នុងបំណុលជាង ១៥ម៉ឺនដុល្លារ។ រឿងនេះ ទើបទម្លាយចេញ ក្រោយពិធីមង្គលការដ៏ធំមួយរបស់ផេនខេក ជាមួយបុរសម្នាក់ដែលអះអាងថាបានស្គាល់ និងស្រឡាញ់គ្នាច្រើនឆ្នាំមកហើយនោះ ត្រូវដើរដល់ផ្លូវបំបែក។ បំណុលភាគច្រើន កើតចេញពីរកស៊ីខាត និងចាយវាយខុសខ្ទង់។

ភ្លាមៗ ក្រោយធ្លាក់ខ្លួន ហើយរឿងរ៉ាវត្រូវបានបញ្ចេញជាសាធារណៈ ផេនខេក ត្រូវបានមិត្ដភក្ដិសិល្បៈជួយលើកទឹកចិត្ដ និងផ្ដល់ឱកាសការងារឡើងវិញ ដើម្បីរកប្រាក់សងគេជាបន្ដ។ បច្ចុប្បន្ន ផេនខេក កំពុងខ្នះខ្នែងរកស៊ីមិនដាក់ដៃ ហើយក៏ស្វះស្វែងរកការងារសិល្បៈគ្រប់ច្រកល្អកដើម្បីបានប្រាក់ដោះបំណុលគេបណ្ដើៗ ខណៈដែលម្ចាស់បំណុលខ្លះនៅតែបន្ដឲ្យនាងសងគេឲ្យបានលឿន ធ្វើឲ្យនាងពិបាកចិត្ដកាន់តែខ្លាំង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី