• 2022-08-03 07:22:46
  • ព័ត៌មាន

មិនធម្មតា “How About Now?” របស់ G-Devith នៅតែរក្សាតំណែង លេខ១ ពីរសប្តាហ៍ជាប់គ្នាតែម្តង

  • 2022-08-03 07:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចេញអាល់ប៊ុម “PASSION” ពេញនៅក្នុង Pleng កាលពីថ្ងៃទី ២៨ កក្កដា កន្លងមក គេឃើញថាមានការគាំទ្រ ស្តាប់ និង បង្ហោះអបអរសាទរជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗរបស់លោក។

ដូច្នេះហើយ មិនចម្លែក ទេដែល បទ “How About Now?" របស់ G-Devith នៅតែរក្សាតំណែង លេខ1 បានពីសប្តាហ៍ជាប់គ្នាហើយក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង **Pleng” សប្តាហ៍ថ្មី ទី ៣២ (១៧ កក្កដា - ៣០កក្កដា)។

គួរកត់សំគាល់ថា តំណែងកំពូលទាំង ៣ នៅតែមិនទាន់មានបទណាដណ្តើមយកបាននោះទេ ដែលបទ លេខ ២ ក្នុងតារាងគឺ ”ខូចចិត្តច្រើនដង” ដោយ ដួង វីរៈសិទ្ធ តាមពីក្រោយដោយបទ “រសជាតិយ៉ាងម៉េច? (HOW'S IT TASTE?) របស់ VannDa

នេះជាតារាងបទកំពូលទាំង ១០ របស់បញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” ប្រចាំសប្តាហ៍៖

បើមើលតាមលទ្ធផលដែលដែលបានបង្ហោះនៅលើ ហ្វេសបុក Pleng ឃើញថា មានបទថ្មី ៤ បទដែលទើបតែបានចូលក្នុង តារាងចំណាត់ថ្នាក់ទាំង ១០ ដែលរួមមាន៖ បទ “LIFE IS STRANGE” និង “MY BROTHER” ពីអាល់ប៉ុម PASSION របស់ G-Devith, បទ “ពាក្យមួយម៉ាត់” ច្រៀងដោយ ពុធ មិថុនា មកពីផលិតកម្ម Ream Production និងបទ “ផែនទីស្នេហ៍” ច្រៀងដោយ ស៊ូលី ផេង ដែលទើបតែចេញជាប្រភេទ វីដេអូចម្រៀងរឿងខ្លី កាលពីថ្ងៃ ៣០ កក្កដា កន្លងទៅនេះផងដែរ។

រង់ចាំតាមដាន លទ្ធផលសម្រាប់សប្តាហ៍ថ្មី តើ G-Devith អាចរក្សាតំណែងលេខ និងសម្រេចបំណងដែលចង់បានបទទាំង ១៥ ក្នុងអាល់ប៊ុម PASSION របស់លោកចូលតារាង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” នៅសប្តាហ៍ក្រោយទេ។

អាចចូលស្តាប់បទចម្រៀងកំពូលទាំង 50 ក្នុងសប្ដាហ៍នេះលើ Pleng App តាមតំភ្ជាប់នេះបាន: https://bit.ly/CambodiaTop50

មតិយោបល់