• 2022-08-03 08:07:01
  • ព័ត៌មាន

ខ្សែភាពយន្ដហូលីវូដ៤រឿង នឹងមកអង្រួនរោងកុនចុងឆ្នាំ២០២២ខាងមុខនេះ

  • 2022-08-03 08:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់ប្រិយមិត្តនិយមចូលចិត្តទស្សនាខ្សែភាពយន្ដបែបហូលីវូដ គឺនៅចុងឆ្នាំ២០២២ នេះ ខ្សែភាពយន្ដចំនួន៤ ល្អមើលជក់ចិត្តដិតអារម្មណ៍ នឹងលេចវត្តមាននៅគ្រប់រោងក្នុងប្រទេសកម្ពុជា។

ដូច្នេះប្រិយមិត្ត Sabay ជាទីស្រឡាញ់កុំភ្លេចត្រៀមៗ សម្លៀងភ្នែកទុកណាដឹងតែពិសេសត្រជាក់ភ្នែក ព្រោះគ្រប់គ្នាដឹងហើយថារឿងហូលីវូដ គ្រប់ប្លង់ត្រជាក់ភ្នែកល្អមើល ជាពិសេសអ្នកដែលចូលចិត្ត ទស្សនាភាពយន្ដហូលីវូដបែប Action Adventure កុំរំលងឱ្យសោះ ៤រឿងនេះគឺជក់ចិត្តខ្លាំងមែនទែន សូមទស្សនា Trailer ភាពយន្ដទាំង៤ដូចតទៅ៕

១. Black Panther: Wakanda Forever

Black Panther: Wakanda Forever នឹងមកដល់រោងកុន នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២២ខាង មុខនេះ។ Black Panther: Wakanda Forever ជាប្រភេទរឿង បែបវាយប្រហារ វិទ្យាសាស្ត្រ រន្ធត់ និងដំណើរផ្សងព្រេង

**២. Black Adam *

កំពូលតារាហូលីវូដ Dwayne Johnson គឺជាតួឯកនៅក្នុងនេះ។ Black Adam ជាប្រភេទរឿង វាយប្រហារ នឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២

៣. Bullet Train

Bullet Train ភាពយន្ដហូលីវូដមានរយះពេល ២ម៉ោង និង៦នាទី ដែលមានការចូលរួមសម្ដែងជាតួឯក គឺ Brad Pitt ហើយភាពយន្ដនេះជាប្រភេទ វាយប្រហារ និងរន្ធត់

៤. Avatar 2 The Way of Water

បើកទំព័រថ្មីស្វាគមន៍មកកាន់ Avatar 2 The Way of Water បន្ទាប់ពីប្រិយរងចាំជាមួយវគ្គថ្មីអស់រយៈ ពេលជាយូរ ពោលគឺ១៤ឆ្នាំ ទើប Avatar ផលិត និងសម្រេចចេញចាក់បញ្ចាំងជាផ្លូវការលើពិភព លោកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទពេញនិយម