• 2022-08-04 06:55:27
  • ព័ត៌មាន

ថតបាន Selena Gomez គៀកកើយជាមួយផលិតករល្បីឈ្មោះម្នាក់នៅអ៊ីតាលី

  • 2022-08-04 06:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីសម្រាកពីការងារសិល្បៈមួយរយៈ តារាចម្រៀងសញ្ជាតិអាមេរិក Selena Gomez ឆ្លៀតពេល ធ្វើដំណើរកម្សាន្ដយ៉ាងរីករាយ ជាមួយមិត្តភក្ដិរួមទាំងបុរសម្នាក់ដែលត្រូវគេបានស្គាល់ថាជាផលិតករល្បី ឈ្មោះម្នាក់ជនជាតិអ៊ីតាលី។

ចាប់តាំងពីឈានចូលវ័យ៣០ឆ្នាំ Selena Gomez ហាក់រីករាយ និងមានក្ដីសុខយ៉ាងខ្លាំង។ ថ្មីៗនេះគេ ក៏ទើបប្រទះឃើញតារាស្រីរូបនេះនៅលើទូកកម្សាន្ដដ៏ប្រណិតធំមួយនៅទីក្រុង Positano ប្រទេសអ៊ីតាលី ដែលកំពុងធ្វើសកម្មភាពងូតទឹកលេងជាមួយបុរសម្នាក់ ហាក់បីដូចជាស្និទ្ធស្នាល គៀកកើយគ្នាយ៉ាងខ្លាំង។

ដំណើរកម្សាន្តនេះ Selena បានធ្វើជាមួយមិត្តភក្ដិ ចំនួន ប៉ុន្តែអញវីដែលគេចាបអារម្មណ៍នោះ គឺ ទំនាក់ទំនងពិសេសនាងជាមួយបុរសម្នាក់។ អ្នកទាំងពីរបានជជែកគ្នាលេងសើចនៅលើទូក បុរសដែលស្និទ្ធស្នាលជាមួយ Selena ត្រូវបានបង្ហាញថាជា Andrea Iervolino ដែលជាផលិតករ ភាពយន្តជនជាតិអ៊ីតាលីមានអាយុ ៣៥ ឆ្នាំ។ អ្នកទាំងពីរធ្លាប់បានសហការគ្នាក្នុងរឿង In Dubious Battle អំឡុងឆ្នាំ២០១៦ ហើយអ្នកទាំងពីរក៏មានភាពស្និទ្ធស្នាលតាំងពីពេលនោះមក៕

ប្រភព៖ news.zing.vn អត្ថបទ៖ Kesor

មតិយោបល់