• 2022-08-09 03:00:25
  • ព័ត៌មាន

មួយឃ្លាបង្កប់ន័យគ្រប់យ៉ាងពី Selena Gomez ៖ «ខ្ញុំសង្ឃឹមថានឹងបានរៀបការ និង​ក្លាយជា​ម្ដាយគេ»

  • 2022-08-09 03:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងសម្ដែង Selena Gomez កំពុងស្វែងរកផ្លូវជីវិតខ្លួនឯង នៅជំហានថ្មី ដោយបង្ហើបពីគម្រោងរៀបការ និង​មានកូន។

«ខ្ញុំសង្ឃឹមថា នឹងបានរៀបការ និង​ក្លាយជា​ម្ដាយគេ» នេះជាអ្វីដែលតារា​ស្រីវ័យ ៣០រូបនេះ​និយាយ កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន ស្របពេល​បង្ហាញ​វត្តមាន​ក្នុងភាគ​មួយរបស់ Giving Back Generation។ ទោះបី​ជា​ពេល​នេះ នាង​កំពុង​ត្រៀមខ្លួន​សម្រាប់រដូវកាលថ្មី​នៃ​រឿង «Hulu’s Only Murders in the Building» ក៏នាង​មិនគិតថា ចង់ឲ្យអាជីពនេះ​មកគ្របដណ្ដប់ជីវិតខ្លាំងពេកដែរ ពេល​នាងចាស់ទៅ។

Selena និយាយថា៖ «ទោះបីខ្ញុំហត់នឿយនឹងការងារទាំងអស់នេះ​ហើយ ខ្ញុំ​ប្រហែលជានឹង​លះបង់ពេល​វេលាក្នុងជីវិតមួយភាគ​ធំរបស់ខ្ញុំ ជាមួយនឹង​សកម្មភាព​សប្បុរសធម៌»។

ជាមួយគ្នានោះ ថ្មីៗនេះសារព័ត៌មានជា​ច្រើន​បាន​លើកឡើង ដោយសង្ស័យ​ពីទំនាក់ទំនងរបស់ Selena ជាមួយនឹង​ផលិតករកុនជនជាតិអ៊ីតាលីមាន​ឈ្មោះថា Andrea Iervolino។ ពួកគេ​ទាំង​២ ត្រូវ​បាន​គេថតជាប់ ថា​បាន​ជិះទូកលេង ហែលទឹកជាមួយគ្នា និងនៅក្បែរៗគ្នាសឹងគ្រប់ពេល។

ជាការពិត Andrea និង Selena មិនមែន​ទើបតែស្គាល់គ្នាទេ ពោលគឺពួកគេ​ក៏ជា​មិត្តល្អនឹងគ្នារាប់ឆ្នាំ​មកដែរ។

ងាកទៅអ្វី​ដែលនាង​បាន​និយាយក្នុងកម្មវិធី Giving back Generation វិញ Selena ក៏បាន​លើកឡើងដែរថា​ បើសិនថ្ងៃណា នាង​មាន​អារម្មណ៍ថាខ្លួនធ្វើអ្វីមួយខុស ឬគិតថាកំពុងដើរផ្លូវខុស ឬមាន​សម្ពាធផ្លូវចិត្ត នាង​តែង​ជ្រើសយកវិធី ដោយទូរសព្ទទៅអ្នក​ដែល​នាង​ស្គាល់ និងទុកចិត្តខ្លាំង​បំផុត ដើម្បីរ៉ាយរ៉ាប់ ពីទុក្ខលំបាកដែល​មាន​ទាំងប៉ុន្មាន។

វា​ច្បាស់​ពេក​ទៅហើយថា Selena ជា​មនុស្សម្នាក់ដែល ឲ្យតម្លៃលើមិត្តភាព ជាជាងស្នេហាទៅទៀត ក្រោយជួបព្យុះភ្លៀងជីវិតជាច្រើនរាប់មិនអស់នាពេល​កន្លងមក៕

ប្រភព៖ lifeandstylemag

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី