• 2022-08-10 02:02:55
  • ព័ត៌មាន

មិនសរសើរមិនបាន! G-Devith វិលវិញជាមួយអាល់ប៊ុមទី ៣ “PASSION” អង្រួនចិត្ត Fan ខ្លាំងបំផុត

  • 2022-08-10 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការប្រកាសថ្ងៃចេញអាល់ប៊ុមថ្មី “PASSION” ក្នុង Pleng ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឃើញថាមានការគាំទ្រ ស្តាប់ និង បង្ហោះអបអរសាទរជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗរបស់លោក។

ឥឡូវការខិតខំរបស់លោកពិតជាបានជោគជ័យជាបណ្តើរៗហើយ ហើយវាចាប់ផ្តើមចេញពី ការប្រកាសពីហ្វេសបុក Pleng ពីការបំបែកកំណត់ត្រាថ្មី របស់អាល់ប៊ុម “PASSION” ដោយទទួលបានការស្តាប់ច្រើនជាង ៤០០ ០០០ ដងក្នុងរយៈពេល ថ្ងៃនៅលើ Pleng។ បើតាមការបញ្ជាក់ពី Pleng កំណត់ត្រាចាស់សម្រាប់អាល់ប៊ុមដែលទទួលបានការស្តាប់ច្រើនក្នុងរយៈពេល គឺ ១៦០ ០០០ដង

គួរចាប់អារម្មណ៍ផងដែរថា “PASSION” គឺជាអាល់ប៊ុមទី របស់ G-DAVITH ដែលបញ្ចូលពីរសជាតិជីវិតដែលលោកធ្លាប់ឆ្លងកាត់ពោរពេញទៅដោយការក្បត់ និងការមិនសូវឲ្យតម្លៃ មុនពេលដែលលោកល្បីល្បាញដូចសព្វថ្ងៃ។ អាល់ប៊ុមនេះរួមបញ្ចូលអ្វីៗគ្រប់យ៉ាងពីមិត្តភាពដែលបែកបាក់ ស្នេហាដែលបែកបាក់ និងរបៀបដែលលោកបានតស៊ូគ្រប់បែបយ៉ាង ហើយបានក្លាយជានរណានៅថ្ងៃនេះ។ នេះជាអាល់ប៊ុមត្រឡប់មកវិញ បន្ទាប់ពីឈប់សម្រាកពីវិស័យតន្ត្រីអស់រយៈពេល ៣ ឆ្នាំ ហើយដោយមានអ្នកគាំទ្ររង់ចាំបទចម្រៀងថ្មីៗ ពេលនេះ G-DEVITH មកវិញជាមួយអ្វីដែលល្អជាងពេលមុនៗផងដែរ។

អាចស្តាប់បទទាំងអស់ក្នុងអាល់ប៊ុម “PASSION” ក្នុង Pleng ដើម្បីអោយតារារូបនេះមានកម្លាំងចិត្តក្នុងការបង្កើតថ្មីស្នាដៃថ្មីៗបន្តទៀត៖ https://bit.ly/AlbumPASSIONbyGDevith

កុំភ្លេចរង់ចាំមើលថាតើ G-DAVITH នឹងមានកម្មវិធីប្លែកអ្វីទៀតសម្រាប់ហ្វេនៗគាត់េបស់លោកទៀត?

មតិយោបល់