• 2022-08-10 04:58:25
  • ព័ត៌មាន

អ្នកណាខ្លះបានចូលរួម ក្នុងយុទ្ធនាការសាកលវិទ្យាល័យរបស់មហោស្រពភាពយន្តខ្លីចតុមុខ?

  • 2022-08-10 04:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីក្នុងកំឡុងខែកកក្កដាកន្លងទៅនេះ មហោស្រពភាពយន្តខ្លីចតុមុខលើកទី ១១ បានធ្វើយុទ្ធនាការតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញធំៗចំនួនពីរលើក ក្នុងនោះមានទីតាំងដូចជា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យលីមកុកវីងផងដែរ

សកម្មភាពនេះមិនត្រឹមតែជាឱកាសអាចឱ្យអ្នកដែលមានបំណងដាក់រឿងចូលរួមប្រកួតឆ្នាំក្រោយឱ្យត្រៀមខ្លួននោះទេ ថែមទាំងបណ្តុះបណ្ដាលផ្នែកភាពយន្តផងដែរ ដែលក្នុងនោះមានប្រធានបទដូចជា៖

បើការផលិតភាពយន្តឯកសារលំបាក ហេតុអ្វីនៅតែបន្ត ដោយលោក អ៊ូច មករា ជាអ្នកជំនាញលើការងារថតភាពយន្តឯកសារ និងថ្មីនេះ ក្រោមប្រធានបទ វគ្គស្វែងយល់ពីអាជីពភាពយន្ត ដោយក្នុងនោះមានការចូលរួមពីសំណាក់អ្នកផលិតភាពយន្តអាជីពនិងបទពិសោធន៏ច្រើនឆ្នាំដូចជាលោក គីមអាន សុផាសក្ដិ, លោក ទី ទេពនិមល និង កញ្ញា មីអូ (Mio) ទៅលើថ្នាក់ចែករំលែកផ្នែក ដឹកនាំសម្ដែង ដឹកនាំប្លង់ថត និងការគ្រប់គ្រងការផលិត។

គួរបញ្ជាក់ផងដែរថាមហោស្រពយន្តខ្លីចតុមុខ បានបិទការទទួលការដាក់រឿងប្រកួតក្រោយការបន្ថែមថ្ងៃទទួលរឿងត្រឹមថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

រឿងជាប់ជម្រើសរបស់ខ្លួននឹងត្រូវបានប្រកាស ក្នុងពេលឆាប់ៗខាងមុខនេះ និងសង្ឃឹមថាអ្នកដែលបានស្គាល់អំពីមហោស្រព និងអ្នកដែលចង់ចូលរួមក្នុងវិស័យភាពយន្តអាចត្រៀមខ្លួនចូលរួមទស្សនា និងគាំទ្រដើម្បីជាប្រយោជន៍ដល់ការផលិតរបស់ខ្លួនបានផងដែរ។

មហោស្រពភាពយន្តខ្លីចតុមុខ ក្នុងឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២២ខាងមុខ៕

មតិយោបល់