
- អង្គារ, 16 សីហា 2022 03:48
- ព័ត៌មាន
សំងំស្រង់ទិន្នន័យ ១ខែ ពេលនេះលទ្ធផលតារាមានប្រជាប្រិយភាពជាងគេនៅកូរ៉េ ប្រចាំខែ សីហា ចេញហើយ
- អង្គារ, 16 សីហា 2022 03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំងំស្រង់ទិន្នន័យ ១ខែ ពេលនេះលទ្ធផលតារាមានប្រជាប្រិយភាពជាងគេនៅកូរ៉េ ប្រចាំខែ សីហា ចេញហើយ
Korea Institute of Corporate Reputation បានបង្ហាញហើយនូវលទ្ធផល តារាៗដែលជាប់ជាតារាម៉ូដែលដែលស្ថិតនៅចំណាត់ថ្នាក់កំពូល មានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំខែសីហា ដោយផ្អែកលើការវិភាគទិន្នន័យធំៗ។
គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា វិទ្យាស្ថានក៏បានរកឃើញនូវទិន្នន័យនៃ តារាម៉ូដែលដែលមានសកម្មភាពច្រើនជាងគេតាមរយៈ ការបង្ហាញខ្លួនលើបណ្ដាញសង្គម និងសកម្មភាពផ្សេងៗ។
អ្នកជាប់ចំណាត់ថ្នាក់កំពូល លើគេគឺ BTS ដែលជាអ្នកដែលមានពិន្ទុសរុប ២,៤៩៨,០៦០ ដោយតាមពីក្រោយដោយ IU ដែលមានពិន្ទុ ១,៩១៣,៧៧២ ស្របពេលតារាចម្រៀង Trot គឺ Lim Young Woong ជាអ្នកស្ថិតនៅលេខ ៣ ជាមួយនឹងពិន្ទុ ១,៣៤៦,១២២។
ដោយឡែក បើគិតជារួម និងក្រឡេកទៅមើលម្ចាស់ចំណាត់ថ្នាក់កំពូលទាំង ១០ តើតារារូបណាខ្លះ ដែលមានឥទ្ធិពលឈរនៅលំដាប់អ្នកមានប្រជាប្រិយភាពជាងគេនៅខែសីហានេះ?
១. BTS
២. IU
៣. Lim Young Woong
៤. Yoo Jae Suk
៥. Son Heung Min
៦. Gong Yoo
៧. Son Suk Goo
៨. BLACKPINK
៩. Yuna Kim
១០. Kim Jong Kook
ប្រភព៖ Allkpop អត្ថបទ៖ ធារី