• 2022-08-22 04:06:30
  • ព័ត៌មាន

សុខៗបង្ហាញមុខមិនឲ្យដំណឹង ទស្សនិកជនសំខាន់ម្នាក់ ធ្វើឲ្យ លីម តិចម៉េង យំហ៊ូរត់ទៅឱបពីលើឆាក

  • 2022-08-22 04:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានដល់សប្ដាហ៍ថ្មី លីម តិចម៉េង នៅតែធ្វើបាន​ល្អ ជាមួយនឹងវិញ្ញាសា «បទល្បីប្រចាំផលិតកម្មហង្សមាស» នៅសប្ដាហ៍នៃវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រែកគាំទ្ររបស់ ទស្សនិកជន​ដែល​បាន​ទៅទស្សនាផ្ទាល់​បាន​ធ្វើឲ្យបេក្ខជនរូបនេះ រំភើបស្រាប់ទៅហើយ តែស្រាប់តែមកប្រទះភ្នែក ពេលឃើញមនុស្សសំខាន់​ម្នាក់ នៅក្បែរឆាក។

ទស្សនិកជន​រូបនោះ គ្មានអ្នកណា​ក្រៅពី អ្នកម្ដាយរបស់ លោកទេ។ ក្រោយច្រៀងចប់ លោកស្រីបាន​លើកបាច់ផ្កា ឲ្យកូនប្រុស ហើយ តិចម៉េង ឃើញភ្លាម ក៏រត់ទៅទទួល ហើយលុតជង្គង់សំពះពីលើឆាក ឱបម្ដាយ ដោយក្ដីរំភើប លាយឡំនឹង​ការភ្ញាក់ផ្អើលបំផុត។

ស្ងាត់ៗ អ្នកម្ដាយ​បាន​បង្ហាញ​មុខ មក​គាំទ្រ​ប្រុសច្បងជា​ទីស្រឡាញ់ ដែល​កំពុង​ស្វិតស្វាញក្នុងការប្រកួត។ កម្លាំង​ចិត្តដែល​ម្ដាយផ្ដល់ឲ្យពេលនេះ ពិតជា​ធំធេងខ្លាំង​បំផុត នាំឲ្យ បេក្ខភាពកំលោះតូចរូបនេះ យំទាល់តែបាន លែង​ខ្មាសទៀតហើយ។

ដោយឡែក​ងាក​មកលទ្ធផល​សប្ដាហ៍ថ្មី លីម តិចម៉េង ទទួល​បាន​ជា​ទីពេញចិត្ត តប​តាមការខិតខំរបស់ខ្លួន ជាមួយនឹង​បេក្ខភាពកំពូល ៣ រូបទៀត មាន នាង ដាវីន, ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ

រង់ចាំ​ទស្សនានៅសប្ដាហ៍ក្រោយ ដែលជា​សប្ដាហ៍នៃវគ្គ ផ្ដាច់ព្រ័ត្រ តើអ្នកណា​នឹង​ក្លាយជា​ម្ចាស់ពាន Cambodian Idol រដូវកាល​ទី ៤?

ចុចទីនេះដើម្បីទស្សនាវីដេអូទាំងស្រុង

@sokkheng57

♬ original sound - Sok Kheng

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី