• 2022-08-22 06:49:04
  • ព័ត៌មាន

ស្រឡាញ់គ្នា១០ឆ្នាំបែកគ្នាត្រឹមមួយប៉ព្រិចភ្នែក Prang មិនអស់ចិត្តបោះពាក្យមួយឃ្លា

  • 2022-08-22 06:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ថ្មីៗនេះបណ្ដារអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងអំពីទំនាក់ទំនងស្នេហាស្អិតល្មួតរបស់តារាសម្ដែង Prang Kannarun ជាមួយកំលោះសង្ហា Tong Two Pee បានដើរដល់ផ្លូវបំបែក។

ថ្វីត្បិតចំណងស្នេហ៍១០ឆ្នាំ មានអានុស្សាវរីយ៍រាប់មិនអស់ ស្និទ្ធស្នាល ដិតដាម ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ចំណងស្នេហារវាង Prang និង Tong នៅតែមិនអាចបន្តកាត់ផ្ដាច់ត្រឹមពាក្យសង្សារចាស់។ ក្រោយផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស គេសង្កេតឃើញថា Prang ហាក់ស្ងប់ស្ងាត់យ៉ាងខ្លាំង ហើយទន្ទឹមនោះនាងក៏ទើបតែបញ្ចេញពាក្យពេចន៍មួយឃ្លាលើ Story IG ផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សោកសៅ និងបញ្ចេញនូវភាពក្រៀមក្រំនៃបេះដូងដែលបានប៉ះទង្គិចតាមរយៈសៀវភៅ។

Prang ថ្លែងថា៖ “ តាមរយៈសារពីសៀវភៅមួយក្បាលដែលនិយាយថា ការនិយាយរឿងក្នុងចិត្ត ចេញមកក្រៅគឺជាការសន្ទនាដ៏ល្អ។ ម្យ៉ាងវិញទៀត ការមិននិយាយអ្វីដែលនៅក្នុងចិត្តរបស់អ្នក គឺជាការសន្ទនាដ៏អាក្រក់មួយ។ ខ្ញុំហ៊ាននិយាយថាវាជាទស្សនៈល្អណាស់ពីសៀវភៅនេះវាឆ្លុះ បញ្ចាំងថាទំនាក់ទំនងល្អត្រូវតែនិយាយចេញពីក្នុងចិត្ត និងលាក់ទុកក្នុងចិត្ត"៕

ប្រភព៖ Sanook អត្ថបទ៖ Kesor

មតិយោបល់