• 2022-08-23 01:36:54
  • ព័ត៌មាន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើតកម្មវិធីជួបជុំមហាគ្រួសារ Galaxy ដ៏ធំមិនធ្លាប់មាន

  • 2022-08-23 01:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកក្រុមហ៊ុន Galaxy Navatra Grop គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ក្រុមហ៊ុន បានផ្តល់តម្លៃខ្ពស់ចំពោះអតីតភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកម្នាក់ៗ ហើយអ្នកឧកញ៉ាផ្ទាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ៗរូប ក៏តែងផ្តល់តម្លៃ គោរពស្រឡាញ់ និងផ្ដល់ឱកាសចំពោះបុគ្គលិកទាំងអស់ស្មើៗគ្នា ដោយមិនមានប្រកាន់ពីតួនាទី ឋានៈ ឬកម្រិតចំណេះដឹងនោះទេ។

ការអះអាងនេះធ្វើឡើងក្នុងពិធីជួបជុំអាហារសាមគ្គី និងសំណេះសំណាលថ្លែងអំណរគុណដល់បុគ្គលិកជាង១០០០នាក់ដែលជាមហាគ្រួសាររបស់ក្រុមហ៊ុនយក្សមួយនេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ ក្នុងឱកាសនោះដែរអ្នកឧកញ៉ាក៏ស្នើឱ្យបុគ្គលិកគ្រប់ៗរូបបន្តប្ដូរផ្ដាច់លើថ្នាក់ដឹកនាំក្រុមហ៊ុន និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងបន្តស្រាក់ដៃគ្នាជាធ្លុងមួយ ដើម្បីជំរុញក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប កាន់តែរីកចម្រើន។

កម្មវិធីជួបជុំអាហារសាមគ្គីដ៏ធំនេះ មិនមែនគ្រាន់តែការជួបជុំ កម្សាន្តសប្បាយ ពិសារភោជនីយអាហារជុំគ្នានោះទេ តែជាឱកាសសម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនធ្វើការថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។

ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ហើយមានទស្សនៈវិស័យ និងបេសកកម្មចម្បង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការប្រើប្រាស់ផលិតផលជាតិ បង្កើតឱកាសការងារជាមួយប្រាក់ចំណូលខ្ពស់ និងជាពិសេសគឺការផ្តល់ឱកាសវិនិយោគក្នុងតម្លៃសមរម្យ ការកម្សាន្តប្រកបដោយភាពទាក់ទាញ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕

ជិន សុភ័ក្ដ្រ

មតិយោបល់