• 2022-08-24 03:43:18
  • ព័ត៌មាន

ទោះវាសនាអនាគតប្រែទៅជាយ៉ាងណាក៏ដោយ លីម តិចម៉េង សច្ចាថាគ្មានថ្ងៃភ្លេចរឿង ៤យ៉ាងដាច់ខាត

  • 2022-08-24 03:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនឈាន​ដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol រដូវកាលទី បេក្ខភាពទាំង ដែល​សុទ្ធតែជា​ជើងខ្លាំង កំពុង​សំងំត្រៀមខ្លួន និង​ហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងការឲ្យការបង្ហាញ​សមត្ថភាពរបស់ខ្លួន​អស្ចារ្យ។

Credit រូបភាព៖ FB Cambodian Idol

ថ្ងៃផ្ដាច់ព្រ័ត្រ ពិតជា​រឿងសំខាន់ ព្រោះ​ជាពេល​ដែលកំណត់ជោគវាសនារបស់​យុវជន​ ៤ រូប​ ដែល​តស៊ូខ្លាំង​បំផុត ទម្រាំមាន​ថ្ងៃនេះ ដោយពួកគេឆ្លងកាត់រឿង​រ៉ាវ​ជា​ច្រើនលើសមរភូមិតន្ត្រីមួយនេះ។ ដោយឡែក សម្រាប់ តិចម៉េង ដែល​ជា​បេក្ខភាព​វគ្គផ្ដាច់ព្រ័ត្រ ទោះបី​រវល់យ៉ាងណា ក៏​មិនភ្លេច​ក្នុងការឆ្លៀតពេលរក្សាទំនាក់ទំនងជាមួយនឹង​អ្នកគាំទ្ររបស់ខ្លួនដែរ។ ការគោរពដែល​លោក​មាន​ចំពោះ​អ្នកគាំទ្រ​ពិតជា​ធំធេង ហើយនេះ​ក៏ជា​មូលហេតុចម្បងដែលធ្វើឲ្យ​គ្រប់គ្នា​គាំទ្រ​លោកដែរ។

Credit រូបភាព: Mrr Phing

យ៉ាងណា​មិញ ពេលនិយាយក្នុងពេលសំណេះសំណាលក្នុង Group Telegram តែមួយគត់របស់ខ្លួន កាល​ពីពេល​ថ្មីៗនេះ បេក្ខភាពរូបនេះ​ បានទម្លាយពាក្យក្នុងចិត្ត ប្រាប់ពីគោលជំហរ ពេល​ប្រឡងចប់​ ថា​លោក​គ្មាន​ថ្ងៃ​ភ្លេច រឿង​សំខាន់ ៤យ៉ាង នេះដែរ។

Credit រូបភាព: Mrr Phing

តិចម៉េង បាន​និយាយថា៖ «នៅពេល​ដែល​ប្រឡងរួច "ទី១" រឿងដែល​ខ្ញុំ​អត់ភ្លេច គឺ ខ្ញុំជា​ក្មេងឃ្វាលគោ ហើយ "រឿងទី២" គឺក្រុមគ្រួសាររបស់ខ្ញុំ "រឿងទី៣" កម្មវិធីទាំងមូល ដែលបាន​ផ្ដល់ឱកាសឲ្យខ្ញុំបាន​ប្រឡងហ្នឹង ហើយរឿងទី ៤ គឺបងប្អូនមហាជន​ទាំងអស់ បងប្អូនទាំងអស់គ្នា ដែល​បានស្រឡាញ់គាំទ្រ ជួយខ្ញុំរហូត តាំងពីវគ្គ Live Show សប្ដាហ៍ទី ១ អ្នកខ្លះគាំទ្រតាំងពីវគ្គ Judge Audition មក ហើយ "រឿងចុងក្រោយ" គឺកន្លែងធ្វើការចាស់របស់ខ្ញុំ ដែលខ្ញុំ​បាន​បន្តធ្វើមកដល់រាល់ថ្ងៃហ្នឹង គឺដាច់ខាតខ្ញុំអត់ភ្លេចទេ ខ្ញុំមិនអាចភ្លេចជាដាច់ខាត។ ទោះបីជាលក្ខខណ្ឌកម្មវិធី លក្ខខណ្ឌក្រុមហ៊ុនកែសម្រួលយ៉ាងណា ក៏ ខ្ញុំ​នៅតែទៅលេង (ច្រៀង) ដែរបងប្អូន នៅតែទៅ ព្រោះវា ជា​កន្លែងមួយ​បណ្ដុះបណ្ដាលខ្ញុំតាំងពីខ្ញុំអត់ចេះអ្វីសោះ រហូតដល់ខ្ញុំមានថ្ងៃនេះ»។

Credit រូបភាព: Mrr Phing

ក្រៅពីប្រាប់ពីគោលជំហររបស់ខ្លួនទៅកាន់អ្នកគាំទ្រជាទីស្រឡាញ់ហើយ កំលោះតូចរូបនេះ​ ក៏នៅ​លើកពីការយល់ឃើញដែរចំពោះ​ពាក្យថា «តារា»។ លោកបាន​និយាយថា ពាក្យ​ថា​តារា មិនថា​ប្រទេសណាទេ តារាមិនមែនជា​ម្ចាស់របស់មហាជនឡើយ តែគឺជាមនុស្សរបស់មហាជន ដូច្នេះ​នៅពេល​ដើរ​ដល់ចំណុចកំពូល​ក៏ដោយ ក៏មិនត្រូវភ្លេចមហាជន​ដែរ។

Credit រូបភាព: Mrr Phing

ការលើកឡើងរបស់កូនប្រុសត្រកូល លីម កាន់តែធ្វើឲ្យមហាជនមាន​ការគោរពស្រឡាញ់ ព្រោះ​យុវជន​រូបនេះ ស្គាល់នូវគុណតម្លៃជីវិត និងមិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តម្ដងឡើយ តាំងពីឈាន​ជើងចូលក្នុងបន្ទប់បង្ហាញ​សមត្ថភាពពីមុខគណៈកម្មការទាំង ៤ ក្នុងវគ្គ Judge Audition

Credit រូបភាព: Mrr Phing
Credit រូបភាព: Mrr Phing

អត្ថបទ៖ ធារី

មតិយោបល់