• 2022-08-24 06:48:01
  • ព័ត៌មាន

ស្ដាប់ កំពូលញញឹម នាង ដាវីន បញ្ចេញសំនៀងក្នុងកម្មវិធី Sabay Sessions ដឹងតែលង់ស្នេហ៍មួយកម្រិត

  • 2022-08-24 06:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង ដាវីន ម្ចាស់រហស្សនាម «កំពូលញញឹម» ប្រចាំកម្មវិធី Cambodian Idol រដូវកាលទី ៤ គឺជា​បេក្ខភាព​ដែល​គ្រប់គ្នាសរសើរ​មិនដាច់ពីមាត់នូវភាព​ប៉ិនប្រសប់ ក្នុងការបត់បែនបានគ្រប់កាលៈទេសៈពេល​ច្រៀងប្រភេទ​បទចម្រៀងណាមួយដែលកម្មវិធីតម្រូវ ដោយមិនរួញរាឡើយ។

Credit រូបភាព: Mrr Phing

ដំណើរក្នុងការតស៊ូរបស់ នាង ដាវីន ពីមួយវគ្គទៅមួយវគ្គ កាន់តែធ្វើឲ្យមហាជន​ជ្រាប​ច្បាស់ថា លោកមិនអន់ឡើយ ហើយពិតជា​ស័ក្តិសមបំផុតដែល​អាចឈាន​មក​ដល់វគ្គ​ផ្ដាច់ព្រ័ត្រ។ គុណសម្បត្តិរបស់ ដាវីន វិញក៏មានគ្រប់សព្វ បើទោះបីលោកមិនទាន់បាន​បង្ហើបពីសាវតា ឬប្រវត្តិតស៊ូយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រ​របស់លោក មុខជា​ដឹងច្បាស់ទៅហើយថា លោកក៏ជម្នះឧបសគ្គច្រើនដែរ។

Credit រូបភាព: Mrr Phing

Idol រូបនេះ​ បាន​លើកឡើងថា៖ «រឿងរ៉ាវ មនុស្សម្នាក់ៗជឿទៅមិនខុសគ្នាទេ គ្រាន់តែលំបាកតិច ឬ ច្រើន គ្រាន់តែរឿងផ្សេងគ្នាទេបងប្អូន សំខាន់ស៊ូៗ រឹងពឹង គិតទៅមុខ ប្រព្រឹត្តិតែអំពេីល្អអោយច្រេីនៗ គ្មាននរណាមកចាប់កំហុសយេីងបានឡេីយ ធ្វេីល្អបានល្អ»។

Credit រូបភាព: Mrr Phing
Credit រូបភាព: Mrr Phing

ដោយឡែក គ្រប់គ្នា​ពិតជា​ដឹង​ហើយថា កម្រិតសមត្ថភាព​ក្នុងការ​បកស្រាយបទចម្រៀង ក៏ដូចជាការសម្ដែងលើឆាករបស់ ដាវីន ហើយ ប៉ុន្តែពេល​នេះ​ សូមបង្វែរអារម្មណ៍ប្រិយមិត្ត ទៅស្ដាប់កម្សាន្ត នូវបណ្ដុំបទចម្រៀងដែល បេក្ខភាពឆ្នើមរូបនេះច្រៀងក្នុងកម្មវិធី Sabay Sessions by Pleng។ បទចម្រៀងទាំងនោះ​ដែរ គឺត្រូវ​បាន​បកស្រាយអមជាមួយនឹង​ការប្រគំហ្គីតាលានរណ្ដំ តាមបែប​ Acoustic។ ដូច្នេះ​ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ ធារី

មតិយោបល់