• 2022-08-29 02:15:47
  • ព័ត៌មាន

ចប់ការប្រកួតភ្លាម លីម តិចម៉េង បបួលប្អូនៗ ថ្វាយបង្គំឪពុកម្ដាយ និងបំពេញសន្យាសំខាន់ជាមួយ Fan

  • 2022-08-29 02:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធី Cambodian Idol ពិតជា​ធ្វើឲ្យអ្នកទស្សនាបំភ្លេចមិនបានឡើយ ហើយសន្ធឹកនៃការគាំទ្រ ពិតជាទំហំធំធេងលើសលុបលើសការស្មាន។

លីម តិចម៉េង បាន​ក្លាយជា​ម្ចាស់ពាន​កម្មវិធីប្រកួតពានរង្វាន់ដ៏ធំលំដាប់ពិភពលោក Cambodian Idol រដូវកាល​ទី ៤ ក្រោយគណៈកម្មការទី ៥ ដែលជាទស្សនិកជនបោះឆ្នោតជ្រើសថាជា​បេក្ខភាព​ឆ្នើមជាងគេ។ ការសម្រេចជោគជ័យដ៏ធំនេះ ក៏មានន័យដែរថា តិចម៉េង បាន​ដើរចេញពីក្ដីសុបិនរបស់ខ្លួន ពោលគឺបានក្លាយជា​តារា​ចម្រៀង​ដ៏ល្បីផ្លូវការហើយ។

អ្វីដែលល​កាន់តែរំភើប ក្រោយ​លើកពាន និង​ចប់​កម្មវិធី​ភ្លាម លីម តិចម៉េង បាន និង​ប្អូនប្រុសស្រី ២ នាក់ទៀត បានលុតជង្គង់ក្រាបសំពះឪពុកម្ដាយជា​ទីគោរព ហើយងើបឡើងដោយបានបន្លឺថា «ទីបំផុត ខ្ញុំអត់ធ្វើឲ្យគ្រួសារខ្ញុំអស់សង្ឃឹមទេ អរគុណ​បងប្អូន»។ កាយវិការនៃភាពកតញ្ញូរបស់ កំលោះតូចរូបនេះ ពិតជា​ពុំអាច​ធ្វើឲ្យអ្នកដែលគាំទ្រ​លោកកន្លងមកខកចិត្តទេ ហើយក៏រំភើបយំតាមសឹងគ្រប់គ្នា។

នៅ​មានរឿង​មួយទៀត ដែល​ តិចម៉េង ចាត់ទុកថាជាសន្យារបស់ខ្លួន និង​ត្រូវតែធ្វើ នោះគឺ ឈរថតរូបជាមួយនឹងក្រុមអ្នកគាំទ្រ​ ដោយលោកធ្លាប់បាននិយាយថា ប្រលងចប់ លោកនឹងថតជាមួយគ្រប់គ្នាដល់ភ្លឺ។ ជាក់ស្ដែង អ្នកគាំទ្រជា​ច្រើននាក់បាននៅចាំកកកុញពេញផ្សារទំនើបអ៊ីអនសែនសុខ ទោះបីកម្មវិធីចប់ ក៏មិនបានចាកចេញពីកម្មវិធីលឿនដែរ។ ម្នាក់ៗ ស្រែកហ៊ោរ និងរីករាយបំផុតនៅពេល​វេលាមួយនេះជាមួយនឹង​ Idol របស់ខ្លួន៕

@panhapich956

♬ សំឡេងដើម - Tich meng(fan)
@nouna6658

អត្ថបទ៖ ធារី

មតិយោបល់