• 2022-08-29 02:59:28
  • ព័ត៌មាន

អបអរសាទរ! Lisa ឈ្នះពាន "Best K-Pop" តាមរយៈអាល់ប៊ុម «LALISA» ដោយសម្រេចហើយ

  • 2022-08-29 02:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៨ ខែសីហា កម្មវិធីប្រគល់ពាន VMA ឆ្នាំនេះ ត្រូវ​បាន​ប្រព្រឹត្តិទៅនៅ​ Prudential Center រដ្ឋ New Jersey។ នេះ​ក៏ជា​ពេលវេលាអស្ចារ្យរបស់ BLACKPINK ក្រុមចម្រៀងនារីដ៏ធំរបស់ K-Pop ដែរ ដោយសារពួកគេ​បានបង្ហាញ​មុខជា​ក្រុមនៅលើកម្រាលព្រំក្រហមរបស់កម្មវិធី ថែមទាំងបានឡើងសម្ដែងជាពិសេសទៀតផង។

ដោយឡែក​​​កាន់តែរំភើបនោះគឺ Lisa សមាជិកពៅគេ​របស់ក្រុម​ បាន​ឈ្នះ​ពានតារាទោល តាមរយៈអាល់ប៊ុម “LALISA”

អំឡុងពេល​ឡើងទទួល​ពាន Lisa បាន​អរគុណ​ដល់ ផលិតករដ៏ឆ្នើម Teddy ផលិតកម្ម YG ក៏ដូចជា Blink ជាទីស្រឡាញ់ជុំវិញ​ពិភពលោករបស់ខ្លួនផងដែរ។ ប៉ុន្តែមនុស្សសំខាន់ដែលនាង មិនភ្លេចរម្លឹកអរគុណដែរនោះគឺ សមាជិក BLACKPINK

នេះគឺជា​ជោគជ័យ​ធំធេងថ្មីមួយទៀត របស់ Lisa និងត្រូវបាន​ចាត់ទុកជា​ប្រវត្តិសាស្ត្រដំបូងរបស់នាង ព្រោះទើប​បង្ហាញ​មុខជា​តារាទោលជាមួយនឹង​អាល់ប៊ុមរបស់ខ្លួន នាង​ក៏កេណ្ឌបានការគាំទ្រកាន់តែខ្លាំង។ ដូច្នេះរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះគឺជា​ពេលវេលាលើកទី១ ដែល​នាងបាន​ឡើងកាន់ពាន តែម្នាក់ឯង មិនមានសមាជិករួមក្រុម នាម​ជា​តារាទោល K-Pop ដ៏ឆ្នើមម្នាក់៕​