• 2022-08-30 00:59:00
  • ព័ត៌មាន

យីអ៊ុន​ឡើង! បន្ទាប់​ពី​បានឧកញ៉ា ស្រាប់​តែ​ ព្រាប សុវត្ថិ ផ្ទុះខ្លាំង​ជាមួយ​បទ​ថ្មី​មួយ!

  • 2022-08-30 00:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​ងារ​ឧកញ៉ា ប្រិយមិត្ត​ជា​ច្រើន​ទន្ទឹង​ចាំ​មើល​ថា ឧកញ៉ា ព្រាប សុវត្ថិ នៅ​តែ​ច្រៀង​ទៀត​អត់ ស្រាប់​សប្ដាហ៍​មុន Galaxy Navatra បាន​ចេញ​បទ​ថ្មី​ឲ្យ​មួយ​បទ ​ផ្ទុះ​សាហាវតែ​ម្ដង។

បទ​ចម្រៀង​កំពុង​ល្បី​របស់ឧកញ៉ា ព្រាប សុវត្ថិ គឺ​បទ "អូន​កុំ​បែក​ឆ្វេង" ជា​ប្រភេទ​មនោសញ្ចេតនា​ឆ្លុះ​បង្ហាញ​ពី​ទំនាក់ទំនង​គ្រួសារ​យ៉ាង​កម្រ។ បទ​នេះ​បាន និង​កំពុង​ទន្ទង​ចិត្ត​ប្រិយមិត្ត​អ្នក​ស្ដាប់ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​លោក ឲ្យ​លង់​ក្នុង​មន្ត​នៃ​បទ​ភ្លេង។ ពួក​គេ​លើក​ឡើង​ស្រប​គ្នា​ថា បទ​របស់​តារា​រៀម​ច្បង​មួយ​នេះ ជា​ប្រភេទ​បទ​ដ៏​មាន​គុណភាព​មួយ។

ត្បិត​ថា​យ៉ាង​នេះ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់​ គេ​ឃើញ​លោក ព្រាប សុវត្ថិ ក៏​បាន​ចូល​ទៅ​ខំមិន​លើ​បទ​ចម្រៀង​នោះ​ទៀត សុំ​ការ​កែ​លម្អ ក្នុង​ករណី​បើ​នៅមាន​ចំណុច​ណា​ខ្វះ​ខាត លោក​នឹង​កែ​តម្រូវ​នៅ​វីដេអូ​បន្ទាប់។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​គាំទ្រ បាន​លើក​ឡើង​ព្រម​គ្នា​ថា លោក​ធ្វើ​បាន​ល្អ​បំផុត​ហើយ​ក្នុង​ចម្រៀង​មួយ​បទ​នេះ ពោល​គឺ​ពីរោះ​ចាក់​បេះដូង ទាំង​ទំនុក​ភ្លេង និង​ខ្លឹមសារ។

​ដូច្នេះ​ហើយ ពួក​គេ​លើក​ឡើង​ថា ពេញ​ចិត្ត​ចម្រៀង​មួយ​បទ​នេះ​ខ្លាំង ក្នុង​នោះ​អ្នក​ខ្លះ​បង្ហើប​ថា បាន​ចូល​មក​ស្ដាប់​ស្ទើរ ១០ដង​ក្នុង​១ថ្ងៃៗ ជាហេតុធ្វើ​ឲ្យ​បទ​នេះ មាន​សន្ទស្សន៍​អ្នក​ចូល​ស្ដាប់​កើន​ដល់​ជាង ១លានដង​ហើយ​ក្នុង​រង្វង់​មួយ​សប្ដាហ៍។ យ៉ាង​ណា​ក៏​ដោយ ប្រិយមិត្ត​ខ្លះ​លើក​ឡើង​លើក​ជា​សំណូម​ពរ​មួយថា ​វីដេអូចម្រៀង​មួយ​បទ​នេះ ប្រសិន​បើ​លោក​សម្ដែង​ផ្ទាល់​រឹត​តែ​ទាក់​ទាញ ព្រោះ​ថា លោក ព្រាប សុវត្ថិ គឺ​ជា​តារាចម្រៀង​មួយ​រូប​ដែល​ពូកែចូល​តួ​បំផុត។

"អូន​កុំ​បែក​ឆ្វេង" គឺ​ជា​បទ​ទី​១ បន្ទាប់​ពី​លោក ព្រាប សុវត្ថិ បាន​ទទួល​គោរម្យងារ​ជា "ឧកញ៉ា" ពី​ព្រះ​មហាក្សត្រ ដែល​បន្ទាប់​ពី​ចេញ​ភ្លាម ផ្ទុះ​ភ្លាម​តែ​ម្ដង។ ដូច្នេះ​ប្រិយមិត្ត​នៅ​បាន​សំណូម​ពរ​ទៀត​ថា លោក មិន​ចាំ​បាច់​ចេញ​បទ​ចម្រៀង​ច្រើន​ក៏​បាន​ដែរ ពោល​គឺ​ចេញ​តែ​មួយៗ ខ្លឹម​តែ​ម្ដង​ដូច​ចម្រៀង​មួយ​បទ​នេះ​ជា​ឧទាហរណ៍​ស្រាប់។ បទ​នេះ​ពីរោះយ៉ាងណា ខ្លឹមសារយ៉ាងណា តោះ...ឥឡូវ​ស្ដាប់ និង​ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី