• 2022-08-30 03:34:23
  • ព័ត៌មាន

សរុបនាមតារា K-Pop បង្កើតប្រវត្តិសាស្ត្រពិសេស ដោយឈ្នះពានពីកម្មវិធី VMA ឆ្នាំ ២០២២

  • 2022-08-30 03:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់ពានរង្វាន់ VMA (MTV’s 2022 Video Music Awards) បាន​បញ្ចប់ដោយរលូន និងបានរកឃើញហើយនូវម្ចាស់ពានសម្រាប់ឆ្នាំ ២០២២ ដោយក្នុងនោះ​ក៏មាន​មុខតារា K-Pop ដែរ។

ជា​ការ​សរុប​ និងចង់ដឹង​ថា​អ្នកណាបាន​ឈ្នះ​ពាន​ពីកម្មវិធី​លំដាប់ពិភពលោក​មួយនេះ​ខ្លះ បន្តអាន​ដូចខាងក្រោម៖

១. BLACKPINK X PUBG MOBILE 2022 IN-GAME CONCERT: [THE VIRTUAL]'

BLACKPINK បាន​បង្កើតប្រវត្តិសាស្ត្រ​ថ្មី​ ដោយ​បាន​ឈ្នះ​ពាន «Best Metaverse Performance» តាមរយៈវីដេអូបទ​ចម្រៀង ឲ្យ PUBG Mobile កាល​ពី​ពេល​ថ្មី។ ម្យ៉ាង​ទៀត​ ពាន​រង្វាន់នេះ​ ក៏ទើប​តែ​បង្កើតឡើង​នៅ​ឆ្នាំនេះដែរ ដូច្នេះ​មាន​ន័យ​ថា​ BLACKPINK គឺជា​ម្ចាស់ពាន​នេះដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ VMA

២. SEVENTEEN

ក្រុម​បុរសជើងខ្លាំង​មួយ​នេះ​ បាន​ឈ្នះ​ពាន «Push Performance of The Year» សម្រាប់​ការសម្ដែង "Rock with You" ដែល​ចេញ​ផ្សាយ​កាល​ពី​ខែធ្នូ ឆ្នាំ២០២១។

៣. LISA (BLACKPINK)

នាង​បាន​ក្លាយជា​តារា​ទោល K-Pop ដំបូង​បង្អស់​ ដែល​បាន​ឈ្នះពាន «Best K-Pop» ជាមួយនឹងអាល់ប៊ុម "LALISA”

៤. BTS

ក្រុម​បុរស​ដ៏ធំ របស់ K-Pop នេះ​វិញ​ ក៏​បាន​បង្កើតប្រវត្តិសាស្ត្រជា​ថ្មី​នៅ​ក្នុង​កម្មវិធី VMA ដែរ ដោយ​សារ​ ពួកគេ​បាន​ឈ្នះ​ពាន «Group of the Year» ដល់ទៅ ៤​ឆ្នាំ​ជាប់ៗគ្នា៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់