• 2022-08-30 07:37:17
  • ព័ត៌មាន

រំភើបជំនួស នាង ដាវីន ត្រូវបានអ្នកគាំទ្រជូនកាដូពិសេសតម្លៃជិត៣០០០ដុល្លារ

  • 2022-08-30 07:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកគាំទ្ររបស់កំលោះសង្ហាសំឡេងស្រទន់ នាង ដាវីន ស្ងាត់ៗធ្វើរឿងរំភើបចិត្តបានប្រមូលគ្នាធ្វើខ្សែករជូន Idol របស់ពួកគេដែលមានតម្លៃជិត៣០០០ដុល្លារ នេះបើយោងតាមហ្វេសប៊ុកផ្លូវការមួយឈ្មោះ Real Top Fan បានបង្ហោះកាលពីថ្មីៗនេះ។

មហាជនភ្ញាក់ផ្អើម និងរំភើបជំនួសសាមីខ្លួន នាង ដាវីន ដែលត្រូវបានអ្នកគាំទ្រ (Real Fan) រួមគ្នាធ្វើ ខ្សែករប្រណិតមួយខ្សែដែលមានតម្លៃដល់ទៅ ២៥០០ដុល្លារទុកជាកាដូរបញ្ចាំចិត្តបង្ហាញពីក្ដីស្រឡាញ់ និងការគាំទ្រយ៉ាងពិតប្រាកដពីអ្នកគាំទ្រជូនចំពោះកំលោះញញឹមស្រស់ នាងដាវីន។

ក្នុងនោះគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដាវីន ក៏បាន Share និងសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅទៅ កាន់អ្នកគាំទ្រផងដែរ។ ទន្ទឹមនិងនោះអ្នកគាំទ្របានរៀបរាប់ថា “ទឹកចិត្តហ្វេនរួមគ្នា តម្លៃជាង 2500$ សូមអោយហ្វេនទាំងអស់គ្នានៅក្នុងបេះដូងអាយដលជារៀងរហូត”។ យ៉ាងណាមិញក៏មានបណ្ដាលមហាជនជាច្រើនបានចូលរួមអបអរ ដាវីន និងអ្នកខ្លះទៀតចង់ឱ្យ ដាវីន ពាក់ខ្សែករនេះគ្រប់កម្មវិធីប្រគុំតន្រ្តី៕

អត្ថបទ៖ Kesor

មតិយោបល់