• 2022-09-01 01:00:00
  • ព័ត៌មាន

ដោយសារកត្តាជីវភាព តិចម៉េង ត្រូវឈប់រៀនដោយខ្វះលុយបង់ ឯសមាជិកគ្រួសាររស់នៅផ្សេងគ្នាទាំងអស់

  • 2022-09-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនឈានដល់ចំណុចកំពូលនៃដំណាក់កាលដំបូង​ក្នុងការបង្ហាញ​មុខជាតារាចម្រៀងជា​ផ្លូវការ លីម តិចម៉េង បាន​ហែលឆ្លងនូវឧបសគ្គជីវិតរាប់មិនអស់ទេ ដោយមាន​ពេល​ខ្លះ​ដួល ដួលហើយងើប រងព្យុះភ្លៀងជីវិតឡើងឆ្អែតឆ្អន់។

ងាក​ទៅ​ជីវិតកាល​ពីអតីតវិញ តិចម៉េង​ គឺជា​និស្សិតដែល​បញ្ចប់ការសិក្សាត្រឹម​ឆ្នាំទី ផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ ន័រតុន។ ប៉ុន្តែដោយសារឈានដល់ដំណាក់កាល ដែលត្រូវ​ប្រឈម​នឹងបញ្ហាហិរញ្ញវត្ថុ ដោយចំនួនបង់សាលាថ្លៃពេក​ហើយក៏សម្រេចចិត្ត១០០ភាគរយ បញ្ចប់ការសិក្សា និងបោះជំហានចូលសិល្បៈតែម្ដង។

Credit រូបភាព៖ Mrr Phing

ចំណែកឯ ស្ថានភាពគ្រួសារ លីម តិចម៉េង​​ វិញ ក៏ពុំសូវធូរធារ ដោយសព្វថ្ងៃឪពុក មានរបរជាអ្នកបើកឡានដឹកសិស្សនៅសាលាមួយកន្លែងនៅខេត្តកំពង់ចាម ឯម្ដាយ គឺជាសន្តិសុខនៅកំបូល និងឆ្លៀតលក់ចាប់ហួយ ដើម្បីរកចំណូលបន្ថែម។

សម្រាប់ប្អូនប្រុសទី ២ របស់ តិចម៉េង ដែល​មាន ឈ្មោះថា លីម តិចហុង បច្ចុប្បន្ន ធ្វើការធនាគារនៅខេត្តកំពង់ធំ ស្របពេលប្អូនពៅ លីម មួយចេង មាន​ជំងឺប្រចាំកាយ រស់នៅ ជាមួយនឹង​ម្ដាយនៅកំបូល ដោយផ្អាករៀនបណ្ដោះអាសន្នសិន។

ទាំងនេះគឺជា​ការរៀបរាប់ត្រួសៗ តាមការសាកសួររបស់ លោក មាស ឬទ្ធី ក្នុងកម្មវិធី ហង្សមាសព័ត៌មានពេលព្រឹក ជាមួយនឹង​អ្នកនាង រស់ សុធាវី។ ក្រៅពីនេះ​ក៏នៅ​មាន​រឿងរ៉ាវ និងបទពិសោធជីវិតជាច្រើនទៀត ដែល​កំលោះតូចបាន​បង្ហើបនៅពេលនោះ៕

Credit រូបភាព៖ Mrr Phing
Credit រូបភាព៖ Mrr Phing
Credit រូបភាព៖ Mrr Phing
Credit រូបភាព៖ Mrr Phing
Credit រូបភាព៖ Mrr Phing

អត្ថបទ៖ យី សុធារី

មតិយោបល់