• 2022-09-02 02:21:47
  • ព័ត៌មាន

សកម្មភាពក្រៅឆាកពីរលើកផ្ទួនៗ ឆន សុវណ្ណរាជ ត្រូវបានគេចាត់ទុកលោកជាសុភាពបុរសក្លែងក្លាយ

  • 2022-09-02 02:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានធ្វើឲ្យមហាជនចាប់អារម្មណ៍រឿងជីវិតឯកជនរបស់លោកកាន់តែខ្លាំង ក្រោយពីលោក ករុណា ពេជ្រ ថតវីដេអូរួចបង្ហោះលើបណ្ដាញសង្គមតែចៃដន្យវីដេអូនោះមានជាប់សកម្មភាពលោក ឆន សុវណ្ណរាជ ច្របាច់ត្រកៀក សុភ័ក្ដ្រ កុសុម៉ា។

ក្នុងពិធីជួបជុំ និងរាំកម្សាន្ដមួយដែលមានអ្នកជំនួញ និងតារាល្បីៗកាលពីចុងខែសីហា ឆ្នាំ២០២២ លោក ករុណា ពេជ្រ បានបង្ហោះវីដេអូមួយ ដោយដាក់ចំណងជើងថា៖ “អ្នកមានគូ រាំស្លូ អត់មានអាណិតអ្នកអត់គូទេ”។ ពេលនោះហើយដែលគេឃើញលោក ឆន សុវណ្ណរាជ រាំស្លូជាមួយកុសុម៉ា បណ្ដើ និងយកដៃចាប់ច្របាច់ត្រកៀកកញ្ញា កុសុម៉ា បណ្ដើ ធ្វើឲ្យមានការរិះគន់ច្រើនលើទង្វើនេះ។

ទោះជាយ៉ាងណា គេមិនទាន់ឃើញការឆ្លើយតបពីសាមីខ្លួនទាំងពីរនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា នេះ។ ប៉ុន្ដែម្ចាស់វីដេអូ គឺលោក ករុណា ពេជ្រ បានបញ្ជាក់ហើយថា ឆន សុវណ្ណរាជ គ្រាន់តែលេងញ៉ោះជាមួយកុសុម៉ាប៉ុណ្ណោះ គ្មានបំណងអ្វីលើសពីនេះទេ ព្រោះសុទ្ធតែជាអ្នករាប់អានគ្នាស្និទ្ធស្នាលបំផុត។

នៅក្នុងខែសីហា នោះដែរ គេក៏ឃើញតារាចម្រៀង ឆន សុវណ្ណរាជ នែបនិត្យ និងថើបជាមួយកញ្ញា ហេង ចន្ថា ដែលជាអតីតបេក្ខនារី Miss grand Cambodia 2016។ ករណីនោះ ក៏មានមហាជនងឿងឆ្ងល់ និងខ្លះរិះគន់ដែរ។ បន្ទាប់ពីបញ្ចេញសកម្មភាពក្រៅឆាកទាំងពីរលើកដែលអ្នកគាំទ្រខ្លះ ថាមើលទៅមិនសមរម្យ ស្រាប់តែអ្នកគាំទ្រមួយចំនួនផ្ដល់រហស្សនាមឲ្យលោកថ្មី គឺ “សុភាពបុរសក្លែងក្លាយ"៕

ជិន សុភ័ក្ដ្រ

មតិយោបល់