• 2022-09-02 05:14:29
  • ព័ត៌មាន

ដូចការគិតមែន! ដល់សប្តាហ៍ ទី៦ហើយ បទ “How About Now?” របស់ G-Devith នៅតែរក្សាតំណែង លេខ១ មិនព្រមចុះ

  • 2022-09-02 05:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទភ្លេងក៏ពិរោះ ទំនុកច្រៀងក៏ទាន់សម័យ រីឯ MV ទទួលបាន ចំនួនអ្នកមើលរហូតដល់ទៅ ២,៤ លាន ដងឯណោះ។ វាមិនចម្លែកទេដែលបទ “How About Now?” នៅតែអាចរក្សាតំណែង លេខ1 បានរហូតដល់ទៅ ៦ សប្តាហ៍ជាប់ៗគ្នានៅក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” សប្តាហ៍ថ្មី ទី ៣៦ (២១ សីហា - ២៧ សីហា)។

ដោយប្លែកខុសពីសប្តាហ៍មុនៗ តំណែង Top3 ត្រូវបានផ្លាស់ប្តូរ ដោយបទ “EVERYDAY (INTRO)” របស់ G-Devith ឡើងមកដល់លេខ ២ និង បទ “ONE MORE” របស់កញ្ញា ទេព បូព្រឹក្ស បានឡើងមកដល់លេខ ៣ គឺជោគជ័យទាំងគូតែម្ដង។

នេះជាតារាង បទកំពូលទាំង ១០ របស់បញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” ប្រចាំសប្តាហ៍ទី ៣៦ (២១ - ២៧ សីហា)៖

បើមើលតាមលទ្ធផលដែលទទួលបានពី Pleng App ឃើញថា មានបទថ្មី ៧ បទដែលទើបតែបានចូលក្នុង តារាងចំណាត់ថ្នាក់ទាំង ៥០។ អ្វីដែលគួរអោយគត់សម្គាល់នោះគឺ យើងឃើញមានវត្តមានបទរបស់ លោកតា ស៊ីន ស៊ីសាមុត រហូតដល់ទៅ ២ បទ គឺ បទ “នឹកគ្រប់វេលា” និង “យល់ចិត្តរៀមផង” ដែលឆ្លុះបញ្ចាំងអោយឃើញថា បទចម្រៀងរបស់លោកតានៅតែមានឥទ្ធិពលនៅលើវិស័យតន្ត្រីខ្មែរជានិច្ច។

ចាំមើលៗ លទ្ធផលសម្រាប់សប្តាហ៍ីទី ៣៧ តើ បទ ”How About Now?” របស់ G-Devith អាចរក្សាតំណែងលេខ ១ រហូតដល់ ៧ សប្តាហ៍ជាប់គ្នាដែរឬយ៉ាងណា?
អាចចូលស្តាប់បទចម្រៀងកំពូលទាំង ៥០ ក្នុងសប្ដាហ៍នេះលើ Pleng App តាមតំភ្ជាប់នេះបាន: https://bit.ly/CambodiaTop50

មតិយោបល់
អត្ថបទពេញនិយម