• 2022-09-03 05:27:50
  • ព័ត៌មាន

ទាន់ចិត្ត! គ្រាន់​តែ​ប្រិយមិត្ត​សំណូម​ពរ​បទ​ស្រុក​ស្រែ ឥឡូវ ព្រាប សុវត្ថិ ចេញ​មក​ភ្លែត!

  • 2022-09-03 05:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ព្រាប សុវត្ថិ ត្រូវ​បានប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​សំណូម​ពរ​ឲ្យ​មាន​ ប្រភេទ​បទ​ស្រុក​ស្រែ​វិញ ម្ដង​បន្ទាប់​ពីថ្មីៗ​នេះ ផ្ទុះ​បទ "អូន​កុំ​បែក​ឆ្វែង" និង​បទ​មួយ​ចំនួន​ទៀត​សុទ្ធ​តែ​ជា​បទ​ទាន់សម័យ ហើយ​ឥឡូវ​បាន​ដូច​ចិត្ត​មែន។

ទើប​តែ​ប្រមាណ ៤ ម៉ោង​មុន​ប៉ុណ្ណោះ ដែល ព្រាប សុវត្ថិ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា "ស្រណោះ​ខែ​ភ្ជុំ" ជា​ប្រភេទ​បរិយា​ពី​ជីវភាព​យុវជន យុវនារី​នៅ​ទី​ជន​បទ ខណៈ​បទ​នេះ ជា​ប្រភេទ​ត្រៀម​សម្រាប់​អបអរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​នឹង​មក​ដល់​ខែ​ក្រោយ​នេះ​ហើយ។

បទ​ចម្រៀង​ចង្វាក់​កន្ទ្រឹម និយាយ​ពី​ចំណង​ស្នេហ៍​របស់​យុវជន យុវនារី​១គូ ដែល​ជួប​ភ័ក្ត្រ​ជំពាក់​ចិត្ត​គ្នា កាល​ពី​ឆ្នាំ​ទៅ។ ប៉ុន្តែ​មកដល់​បុណ្យ​ភ្ជុំ​ឆ្នាំ​ថ្មី ស្រស់​ស្រី​បែរ​ដោះដៃ​ទៅ​ភ្ជាប់​វាសនា​ជាមួយ​ឧកញ៉ា​មួយ ធ្វើ​ឲ្យ​កំលោះ​កូន​អាចារ្យវត្ត បាន​ត្រឹម​សញ្ជប់សញ្ជឹង​នឹក​អនុស្សាវរីយ៍​ទាំង​ឡាយ កំដរ​ភាព​ឈឺ​ផ្សា​តែ​ម្នាក់​ឯង គួរ​ឲ្យ​ស្រណោះ។

ចម្រៀង​មួយ​បទ​របស់ Galaxy Navatra នេះ បាន​ចុះ​ទៅ​ផ្ដិត​ទិដ្ឋភាព​នៅ​ទី​ជនបទ​ស្រុក​ស្រែ​ចំការ ដែល​មាន​ទិដ្ឋភាព​មនោរម្យ ខ្យល់​អាកាស​បរិសុទ្ធ មើល​ហើយ​ស្រស់​ស្រាយ​ក្រៃលែង ថែម​ទាំង​នឹក​ផ្ទះ​ថែម​ទៀត! តោះ ស្ដាប់​កូន​អាចារ្យ​វត្ត​ត្អូញ​រឿង​ចាញ់​ស្នេហ៍​ឧកញ៉ា​មក​ទី​ក្រុង​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់