• 2022-09-06 02:40:29
  • ព័ត៌មាន

រួសរាន់ឡើង! សល់តែ ២ថ្ងៃប៉ុណ្ណោះ នឹងឈប់ទទួលពាក្យកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

  • 2022-09-06 02:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់រយៈពេលត្រឹមតែ​ ២ថ្ងៃ ទៀត ប៉ុណ្ណោះ ដែលកម្មវិធី ល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំដោយ ស.ស.យ.ក ខេត្តស្វាយរៀង និងគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងផ្អាកទទួលពាក្យចូលរួមប្រកួតពីបេក្ខជន បេក្ខនារី ដែលស្នេហាវិស័យសិល្បៈបុរាណទាំង ២៥ រាជធានី-ខេត្ត។

នៅរដូវកាលទី១នេះ នឹងប្រព្រឹត្តទៅក្រោមវិញ្ញាសា “ទម្រង់របាំក្បាច់បុរាណខ្មែរ” ដែលនឹងចូលរួមវាយតម្លៃយ៉ាងសុក្រឹតពីសំណាក់គណៈកម្មការចំនួនបួនរូប ជាព្រឹទ្ធចារ្យចាស់ទុំផ្នែកសិល្បៈបុរាណ រួមមាន៖ (១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រីសាស្រ្តាចារ្យ សំ សត្យា។ លោកទាំងបួនមិនត្រឹមតែជាគណៈមេប្រយោគដាក់ពិន្ទុទេ ថែមទាំងជាគ្រូបង្វឹកដោយផ្ទាល់ទៅដល់បេក្ខជនប្រកួតផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់សាធារណជនមិនថាសិល្បករអាជីពក្ដី មិនអាជីពក្ដីដែលចង់បញ្ចេញសមត្ថភាព និងចូលរួមលើកស្ទួយវិស័យវប្បធម៌ខ្មែរយើង សូមមេត្តាប្រញាប់ដាក់ពាក្យ ដែលលក្ខន្តិកៈងាយស្រួលណាស់ គឺគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធុ្វជនកម្ពុជា ខេត្តស្វាយរៀង ឬ តេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»

សូមកុំឱ្យឱកាសនេះផុតកំណត់ដោយអសារបង់។ ចំពោះ ជយលាភីលេខ១ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ រីឯ ជយលាភីលេខ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និង ជយលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល

“មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងមកលេខទូរសព្ទ 099 914 121

មតិយោបល់