- 2022-09-08 03:00:34
- ព័ត៌មាន
ផេនខេក មានពាក្យក្រើនរម្លឹកសម្រាប់អ្នកកែភេទ គួរប្រុងប្រយ័ត្ន
- 2022-09-08 03:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផេនខេក មានពាក្យក្រើនរម្លឹកសម្រាប់អ្នកកែភេទ គួរប្រុងប្រយ័ត្ន
ចន្លោះមិនឃើញ
តារាសម្ដែងមាឌយក្ស ផេនខេក កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរកើតចេញពីការវះកាត់ប្ដូរភេទ។ ដំណឹងនេះ ត្រូវបានតារាភេទទី៣ រូបនេះទម្លាយតាមបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញ ដោយបានដាស់តឿនដល់អ្នកដែលស្រឡាញ់ភេទដូចគ្នា ហើយបានវះកាត់ប្ដូរភេទរួចត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ផេនខេក មិនបានបញ្ជាក់ខ្លួនកំពុងបញ្ហាត្រង់ផ្លូវភេទ ឬដើមទ្រូងដែលធ្លាប់វះកាត់ ហើយបានពិនិត្យនិងព្យាបាលនៅពេទ្យណានោះទេ ប៉ុន្ដែនាងបានផ្ដាំទៅបងប្អូនភេទទី៣ ទាំងអស់ដែលវះកាត់កែភេទចាប់ពី៥ ទៅ ៦ឆ្នាំឡើងទៅកុំភ្លេចទៅពិនិត្យសុខភាព កុំឲ្យដូចនាង ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង។
គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ Sabay មិនទាន់អាចទាក់ទងសាមីខ្លួន ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺរបស់តារារូបនេះបាននៅឡើយទេ។ ប៉ុន្ដែក្រោយពីផេនខេក ទម្លាយបញ្ហាសុខភាពផ្ទាល់ខ្លួន មានអ្នកគាំទ្រជាច្រើនបានសម្ដែងក្ដីបារម្ភ ហើយខ្លះបានសរសេរពាក្យជូនពរឲ្យឆាប់បានជាសះស្បើយ៕