• 2022-09-08 07:09:00
  • ព័ត៌មាន

មិនទាន់សុំាខ្លួនជាមនុស្សមហាជន តិចម៉េង នឹកកាលគ្រាស្លៀកខោខ្លីដើរទិញបបរតាមផ្លូវ

  • 2022-09-08 07:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះសង្កេតឃើញថាសន្ទុះនៃការគាំទ្រពន្លកថ្មីដែលជាកំពូល Idol ក្នុងដួងចិត្តមហាអ្នកគាំទ្រ គ្រប់រូបគឺកំលោះតូច លីម តិចម៉េង ដែលជាម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី៤ មានមតិសរសើមិនដាច់ពីមាត់ពីមហាជនថាកំលោះរូបនេះពិតជាគួរឱ្យស្រឡាញ់ទាំងអត្តចរិកល្អ ចេះគោរព និងសមត្ថភាព។

ស្របពេលខ្លួនបានវិវត្តយ៉ាងឆាប់រហ័សក្នុងនាមជាកំលោះច្រៀងតាមហាងធម្មតាម្នាក់ និងផ្លាស់ខ្លួនត្រឹម រយៈពេលខ្លីក្លាយជាកំពូល Idol មានអ្នកគាំទ្ររាប់លាននាក់ ឃើញថាសាមីខ្លួនហាក់មិនទាន់សាំនៅ ឡើយនេះ នេះបើតាមសម្ដី តិចម៉េង បានថ្លៃប្រាប់អ្នកគាំទ្រក្នុងកម្មវិធីជំនួបអ្នកគាំទ្រកាលពីរាត្រីថ្ងៃទី៧ ខែកញ្ញា។

អាចនិយាយបានថាខ្សែជីវិតជាមនុស្សធម្មតា និងជាមនុស្សមហាជន វាមានភាពខុសគ្នាឆ្ងាយដោយ កំលោះតូចបានលើកថា ខ្លួនហាក់មិនទាន់សុំានៅឡើយក្នុងជីវិតរបស់មហាជន ដោយហេតុថាកន្លង មកលោកជាមនុស្សធម្មតាធ្វើធម្មតា ជួលកាលភ្ញាក់ពីដំណេកស្លៀកខោខ្លីដើរទៅបបរញុំានៅតាមផ្លូវ ក៏មាន ប៉ុន្តែចាប់តាំងក្លាយខ្លួនជាមនុស្សមហាជនគឺមិនដូចមុនពោលគឺទៅណាមកណាគឺរៀបចំខ្លួន គ្រប់ជ្រុងជ្រោយតែម្ដង។

តិចម៉េង ថ្លែង៖ “បាទ ខ្ញុំដូចជាមិនទាន់សុំាខ្លួនសោះ ពេលខ្លះចេះតែភ្លេចខ្លួនថាជាមនុស្សរបស់មហាជន ព្រោះជាធម្មតាពេលខ្លះខ្ញុំស្លៀកខោខ្លីដើរចេញក្រៅ ហើយខ្ញុំចេះតែច្រឡំ ទាល់តែមានបងប្អូនស្រែកហៅ ខ្ញុំថា Idol ទើបខ្ញុំស្ទុះចូលក្នុងផ្ទះរកអាវពាក់វិញ”៕

អត្ថបទ៖ Kesor

មតិយោបល់