• 2022-09-09 04:04:16
  • ព័ត៌មាន

តាមមិនទាន់ទេ! បទ “How About Now?” ពី G-Devith នៅមិនទាន់មានអ្នកដណ្តើមតំណែង លេខ១ បាននៅឡើយ

  • 2022-09-09 04:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចបានជ្រាបស្រាប់ហើយថា លោក G-Devith គឺជាតារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពខ្លាំង លើវិស័យតន្រ្តីសម័យ ដោយបទនីមួយៗដែលចេញមក គឺសុទ្ធតែផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ។ ចំណែកឯបទ “How About Now?” នៅក្នុងអាល់ប៊ុម “PASSION” នេះវិញ គឺកាន់តែទទួលបានការគាំទ្រជាងបទផ្សេងៗទៅទៀត ដោយនេះជាសប្តាហ៍ទី ៧ ទៅហើយដែលបទមួយនេះទទួលបានតំណែង លេខ ១ នៅក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” សប្តាហ៍ថ្មី ទី ៣៧ (២៨ សីហា - ០៣ កញ្ញា)។

រីឯតំណែង Top3 នៅតែរក្សាដដែលដោយបទ “EVERYDAY (INTRO)” របស់ G-Devith ឈរនៅលេខ ២ និង បទ “ONE MORE” របស់កញ្ញា ទេព បូព្រឹក្ស នៅរក្សាតំណែងលេខ ៣។ គួរអោយគត់សម្គាល់ផងដែរ យើងឃើញមានបទថ្មីដែលទើបនឺងចូល តារាង Top10 នៅសប្តាហ៍នេះគឺ បទ "ម្ចាស់បេះដូង” ដោយ Sam Rocker ដែរជាបទពោរពេញទៅដោយមនោសញ្ចេតនា។

នេះជាតារាង បទកំពូលទាំង ១០ របស់បញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” ប្រចាំសប្តាហ៍ ទី៣៧ (២៨ សីហា - ០៣ កញ្ញា) ៖

បើមើលតាមលទ្ធផលដែលទទួលបានពី Pleng App ឃើញថា មានបទថ្មី ៨ បទដែលទើបតែបានចូលក្នុង តារាងចំណាត់ថ្នាក់ទាំង ៥០។ ក្នុងនោះក៏មានវត្តមានតារាចម្រៀង បទកំសត់ លោក ស៊ូលី ផេង ផងដែរគឺ បទ “សេរីភាព” ដែលជាបទថ្មីទើបចេញនៅក្នុង អាល់ប៊ុម “The Past” ដែលឈរនៅលេខរៀងទី ១១ ។

ហ្វេនៗប្រហែលបានដឹងហើយថា ឆាប់ៗនេះ អាយដយមួយនេះនឹងមាន ការប្រគុំតន្រ្តីលើកទីមួយរបស់ខ្លួន ដែលហៅថា “The Past Concert” នាំមកជូនដោយក្រុមហ៊ុន Smart Axiata រៀបចំដោយ: Pleng, Bold Lab ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទីតាំងនៅ AEON HALL SENSOK ចាប់ពីម៉ោង៥:៣០ តទៅ។

បើប្រិយមិត្តមានចំណាប់អារម្មណ៍ ក្នុងការចូលរួម លោកអ្នកអាចអញ្ជើញទៅទិញសំបុត្រចូលរួមគាំទ្រ អាយដលបានតាមរយៈLIVE. by Wonderpass: https://wonderpass.asia/download/app

បើចង់ស្តាប់បទកំពុងល្បីនៅកម្ពុជា អាចចូលស្តាប់បទចម្រៀងកំពូលទាំង ៥០ ក្នុងសប្ដាហ៍នេះលើ Pleng App តាមតំភ្ជាប់នេះបាន: https://bit.ly/CambodiaTop50

មតិយោបល់
អត្ថបទពេញនិយម