• 2022-09-22 02:06:47
  • ព័ត៌មាន

ប៊ុត សីហា ប្រាប់​មូលហេតុ​មិន​ចាប់យកឱកាសជាតារាចម្រៀងប្រចាំនៅផលិតកម្ម Galaxy​ Navatra

  • 2022-09-22 02:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលប្រិយមិត្ដ ជាពិសេសអ្នកគាំទ្រ ប៊ុត សីហា ចង់ដឹងនោះបានមកដល់ហើយ។ ប៊ុត សីហា ទើបសម្រេចចិត្ដថា មិនចាប់យកឱកាសជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ទេ ដោយទុកខ្លួនឯងជាតារាចម្រៀងឯករាជ្យ។

តាមរយៈបណ្ដាញសង្គមអតីតម្ចាស់ពានThe Voice Cambodia ២០១៤ រូបនេះ បញ្ជាក់ថា លោកនឹងចាប់ផ្ដើមក្រោកឡើងដោយឈរលើខ្លួនឯង ដើម្បីផលិតបទចម្រៀងដែលខ្លួនឯងពេញចិត្ដ។ លោកបានលើកជាគំរូតារាចម្រៀងជោគជ័យដែលលោកនឹងធ្វើតាមដូចជា៖ ជីដេវីដ ស៊ូលីផេង និងកូនខ្មែរជាដើម។

ទន្ទឹមគ្នានេះលោកក៏ទម្លាយមូលហេតុមិនចាប់យកឱកាសដែលចាងហ្វាងផលិតកម្ម Galaxy គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសផ្ដល់ឲ្យលោកជាលើកទី២ ថា ពីមុនលោកក៏ធ្លាប់រស់ក្រោមផលិតកម្មធំៗខ្លះដែរ បទចម្រៀងចេញបានលុះត្រាតែគេពេញចិត្តដែរ ហើយប្រសិនបើយើងចង់ចេញបទបែបស្តាយខ្លួនឯង ឬបែបណាដែលយើងគិតថាល្អ គឺខាងផលិតកម្មមិនតម្រូវតាមយើងឡើយ។

លោក ប៊ុត សីហា ជឿថា សម័យជឿនលឿន ឌីជីថល ហើយយើងអាចផ្សព្វផ្សាយខ្លួនឯងបាន ផ្លូវមួយចុងក្រោយ គឺធ្វើបទចម្រៀងចេញដោយខ្លួនឯង ប្រឹងប្រែងខ្លួនឯង ចុងបញ្ចប់បែបណាចាំគិតទៀត សំខាន់ប្រឹងឲ្យល្អថ្ងៃនេះសិន លោកក៏សង្ឃឹមថាអ្នកគាំទ្រនឹងយល់ ព្រោះលោកឆ្លងកាត់រឿងច្រើន៕

ជិន សុភ័ក្ដ្រ

មតិយោបល់