• 2022-09-19 03:25:19
  • ព័ត៌មាន

David Beckham លើកហេតុផលសំខាន់២ ដោយឈរតម្រង់ជួរ ១២ម៉ោង ចូលគោរពព្រះមហាក្សត្រិយ៍ទាំងទឹកភ្នែក

  • 2022-09-19 03:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពក្រៀមក្រំដ៏សោកសៅបំផុតសម្រាប់ប្រជាជនអង់គ្លេស មិនតែប៉ុណ្ណោះម្នាក់ក្នុងចំណោមប្រជាជន អង់គ្លេសជាច្រើនដែលបានឈរតម្រង់ជួរជាច្រើនម៉ោងដើម្បីគោរពដល់ ម្ចាស់ក្សត្រិយ៍ Elizabeth II នៅ ទីតាំងព្រះវិហារ Westminster Hall គឺ David Beckham

ប្រជាជនជាច្រើននាក់បានសម្រុកទៅទីក្រុងឡុងដ៍ ដើម្បីសម្ដែងការគោរពចំពោះ ម្ចាស់ក្សត្រិយ៍ Elizabeth II ខណៈព្រះបរមសពម្ចាស់ក្សត្រិយ៍តម្កល់នៅព្រះវិហារ Westminster Hall ខណៈចក្រភពអង់គ្លេសបន្តកាន់ទុក្ខចំពោះមរណភាពរបស់ព្រះអង្គដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ដោយឡែកកាលពីថ្មីៗនេះគេបានសង្កេតឃើញថាអតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham ក៏បានបង្ហាញវត្តមានក្នុង ចំណោមប្រជាជនទាំងមូលផងដែរ ដោយលោកបានមកដល់តាំងពីព្រឹក ហើយរង់ចាំនៅក្នុងជួរ រហូតដល់ជិត១៣ម៉ោង។ នៅក្នុងវីដេអូដែលត្រូវបានថតដោយមនុស្សក្នុងចំណោមនោះបង្ហាញ ឱ្យឃើញពីសកម្មភាព ភក្ដីភាព និងការគោរពពី David Beckham ចំពោះម្ចាស់ក្សត្រិយ៍ Elizabeth II មិនតែប៉ុណ្ណោះ David ថែមទាំងសម្រក់ទឹកភ្នែកបង្ហាញភាពក្ដុកក្ដួលចំពោះការយាងចាកឆ្ងាយ របស់ម្ចាស់ក្សត្រិយ៍ Elizabeth II

បន្ទាប់ពីបានត្រូវបានគេថតវីដេអូ David ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍ ដែលសោយទិវង្គតនោះ គេឃើញលោកនៅក្នុងវីដេអូអ៊ិនធឺណេតទាំងទឹកភ្នែក។ David ក៏បានបកស្រាយប្រាប់សារព័ត៌មាន ការដែល លោកឈរតម្រង់ជួរជាមួយមហាជនដល់ទៅជិត១៣ម៉ោង និងឈរកម្មភាពសម្រក់ទឹក ភ្នែកឥតឈប់ឈរ ទី១គឺលោកបង្ហាញពីរការគោរព។

លោកបានប្រាប់ ITV News ថា៖ «ព្រះមហាក្សត្រិយ៍ ពិតជាអស្ចារ្យខ្លាំងណាស់”។ “ខ្ញុំអាចនិយាយបានថា ខ្ញុំបានចូលគាល់ទ្រង់ចំនួន ២ដង គឺសុទ្ធតែតាមរយៈអាជីពការងាររបស់ខ្ញុំ។ ការលើកឡើងនេះ គឺសបញ្ជាក់ ពីទឹកចិត្ត​គោរព និងក្ដីស្រឡាញ់បំផុតចំពោះទ្រង់ ដែលលោកចាត់ទុកលើសពីស្ដេចស្រី។

David Beckham បន្តថា៖ “ខ្ញុំមានសំណាងណាស់ ខ្ញុំតែងចង់តំណាងឱ្យប្រទេសរបស់ខ្ញុំ ដូច្នេះដើម្បីតំណាងឱ្យប្រទេសរបស់ខ្ញុំ ធ្វើជាអ្នកដឹកនាំប្រទេសរបស់ខ្ញុំ ហើយរាល់ពេលដែលយើង ឈរនៅទីនោះ! យើងបានពាក់ អាវតោទាំងបី ហើយយើងច្រៀងបទ God Save The Queen នោះគឺជាអ្វីដែល មានន័យខ្លាំងណាស់សម្រាប់យើង»៕

ប្រភព៖ GHGossip ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម