• 2022-09-19 06:10:00
  • ព័ត៌មាន

សេង សុខឃីម ក្លាយជាសង្សាចាស់ទី៤ របស់នាយចឺម ក្រោយបរាជ័យផ្ទួនៗ

  • 2022-09-19 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រកាដជាជ្រាបច្បាស់ហើយថាកន្លងមក នាយចឺម បានបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយកូនមួយ និងជាតារាសម្ដែង សេង សុខឃីម កាលពីចុងឆ្នាំ២០២១ ស្នេហាផ្អែមល្ហែមរវាងអ្នកទាំងពីរក៏ហាក់ប្រែល្វីងបន្តិចម្ដងក្នុងរយៈប៉ុន្មានខែ ពាក់កណ្ដាលឆ្នាំ២០២២នេះធ្វើឱ្យនាយចឺមរងការរិះមិនពេញចិត្តពីមហាជនមួយចំនួន។

ជាការពិតណាស់មុនចាប់ផ្ដើមបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយសាច់សខ្ចីមិនចាញ់ក្រមុំ នាយចឺម ក៏ធ្លាប់បរាជ័យជាមួយស្នេហ៍ដល់ទៅ៣ដងរួចមកហើយ ដោយអតីតសង្សាចាស់របស់លោកសុទ្ធសឹងតែជាអ្នកមានមុខមាត់ និងមានរូបសម្រស់ស្រស់ស្អាតក្នុងរង្វង់សិល្បដូចគ្នា។ ស្នេហាជាមួយមិត្តស្រីទី៤ របស់នាយចឺម នៅតែមិនអាចសម្រេចចូលរោងជាមួយគ្នា ដោយថ្មីៗនេះកើតរឿងរ៉ាវ ជម្លោះរវាង អ្នកនាង សេង សុខឃីម និងនាយចឺម ផ្អើលពេញបណ្ដាញសង្គម។

អតីតមិត្តស្រីទាំង៤របស់ នាយចឺម សុទ្ធសឹងតែជាតារាសម្ដែងល្បីឈ្មោះមានរូបសម្រស់ស្អាត និងមាន ទេពកោសល្យមិនចាញ់គ្នាប៉ុន្មានទេ ហើយកំពុងមានប្រជាប្រិយភាពខ្លាំងទៀតផងក្នុង សិល្បកម្ពុជានា ពេលបច្ចុប្បន្ននេះ។

អតីតសង្សាទី១ គឺកញ្ញា ពុធ ស្រីខួច ដែលបច្ចុប្បន្ននាងជាតារាសម្ដែងមមាញឹមម្នាក់លេចមុខ ក្នុងខ្សែ ភាពយន្ដខ្មែរមិនតិចរឿងនោះទេ លើសពីនេះ ស្រីខួចជាម្ចាស់ជយលាភីលឹខ១ Freshie Gril ២០១៥។

អតីតសង្សាទី២ គឺកញ្ញា អៀ ម៉េងលិ នាងក៏ជាតារាស្រីលេចធ្លោម្នាក់ផងដែរ។ ស្រីលិ ធ្លាប់បង្ហាញភាព ផ្អែមល្ហែមជាមួយ ចឺម ហូរហែប៉ុន្តែមិនប៉ុន្មានអ្នកទាំងពីរដើរដល់ផ្លូវបំបែកសល់ត្រឹមពាក្យសង្សាចាស់។

អតីតសង្សាទី៣ គឺកញ្ញា ហ្វា ហ្វា តារាស្រីដែលលេចមុខច្រើនបំផុតទាំងក្នុងរឿងភាគ ស្បតពាណិជ្ជកម្ម ហើយជាពិសេសនាងក៏ធ្លាប់លេចមុខញឹកក្នុង MV របស់នាយ ចឺម ផងដែរ។

អតីតសង្សាទី៤ ទើបតែបែកគ្នាក្ដៅៗ គឺអ្នកមេម៉ាយ សេង សុខឃីម ជាតារាសម្ដែងក្នុង MV និងផ្សាយ ផលិតផលជាច្រើន៕

អត្ថបទ៖ Kesor

មតិយោបល់