• 2022-09-20 01:00:00
  • ព័ត៌មាន

ចៀសវាងមានការយល់ច្រឡំ ឬចេះតែស្មានខុស មកដឹងឲ្យច្បាស់ពី Status ស្នេហាបច្ចុប្បន្នរបស់ TOP4

  • 2022-09-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលអង្គុយចុះ និងផ្ដល់បទសម្ភាសពិសេសជុំគ្នា ជាមួយនឹង​ពិធីការិនីឆ្នើម ថន លក្ខិណា តារាចម្រៀងប្រុសអាជីពទាំង ដែលត្រូវ​បាន​គេស្គាល់ច្បាស់ថា​ជា TOP4 ប្រចាំ Cambodian Idol រដូវកាលទី បានទម្លាយរឿងរ៉ាវជាច្រើន ចេញពីការប្រកួត និងរឿងផ្ទាល់ខ្លួនមួយចំនួន។ ប៉ុន្តែក្នុងចំណោមសំណួរទាំងអស់ មាន​មួយ ដែល​ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាងគេ និង​ចង់​ឮចេញពីមាត់ផ្ទាល់របស់អ្នកទាំង

ពិធីការិនី ថន លក្ខិណា បានសួរសំណួរ ទាក់ទងនឹងរឿងរ៉ាវបេះដូងរបស់ពួកគេ ដោយផ្ដើមដំបូងពី លីម តិចម៉េង ទៅមុន។

លក្ខិណា៖ «អូខេ តិចម៉េង! ធ្លាប់មានសង្សារអត់?»

តិចម៉េង ឆ្លើយទាំងអង់អាច៖ «ធ្លាប់មាន!»

លក្ខិណា៖ «ចុះឥឡូវ?»

តិចម៉េង៖ «ឥឡូវ​ អត់!»

លក្ខិណា៖ «ចុះថ្ងៃអនាគត?»

តិចម៉េង៖ «មាន»

លក្ខិណា៖ «ចុះឥឡូវ សម្លឹងឃើញអ្នកណាឬនៅ?»

តិចម៉េង៖ «នៅ!»

ចូលដល់ ថុល សុភិទិ វិញ លក្ខិណា និងតិចម៉េងសួរ ថា «មានសង្សារឬនៅ?» បុរសពេញនិយម តប «នៅ!» ហើយថែមទាំងហ៊ានស្បថទៀត ហើយពេល​សួរថា «ចង់បានទៀតអត់?» ចំណែក ភិទិ ក៏តបលឿនដែរថា «ចង់!»។

សម្រាប់ កំពូលញញឹម នាង ដាវីន ដោយសារលោកហាក់ដូចជាស្ងប់ស្ងាត់ មិនមានសកម្មភាពណាមួយ ធ្វើឲ្យ Fan អស់ចិត្ត ទាក់ទងនឹងទំនាក់ទំនងស្នេហា ដូច្នេះ ពិធីការិនីក៏សួរថា «មានសង្សារឬនៅ?»។ តបត្រង់ៗដូចគ្នា ដាវីន និយាយថា៖ «អត់មានទេ! ឥឡូវកំពុងរង់ចាំដាក់ CV» មានន័យថា លោកបើកឱកាស ទទួលយកនារីណាដែលចូលមកលើកសម្រស់ជីវិតគូក្នុង​វ័យកំលោះរបស់លោក។

ចុងក្រោយគេគឺ លោកគ្រូពេទ្រសង្ហា ស៊ឹម ច័ន្ទពន្លឺ បាននិយាយថា៖ «បន្ទាប់ពីត្រូវបានគេបោកប្រាស់ផ្លូវចិត្ត (ខកចិត្តរឿងស្នេហាច្រើនដង) បច្ចុប្បន្ន អត់ទាន់រកឃើញទេ»។

សរុបមកវិញ ផ្អែកតាមចម្លើយរបស់ កំលោះ TOP4 ទាំង ៤ បាន​បញ្ជាក់ច្បាស់ហើយថា ពេលនេះពួកគេ​ នៅមិនទាន់ពាក់ព័ន្ធ ឬផ្ដោតស៊ីជម្រៅលើរឿងស្នេហាទេ។ ស្របពេល​ បច្ចុប្បន្នពួកគេ​កំពុង​មមាញឹកពេញទំហឹង នឹងអាជីពសិល្បៈផង ដូច្នេះឱកាសស្វែងរកស្នេហា ឬដៃគូជីវិត ស្ថិតនៅក្រោយកាតព្វកិច្ចការងារសិន៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម