• 2022-09-20 02:17:50
  • ព័ត៌មាន

ព្រោះ​អត់លុយ? ទើប​មកដល់​ពេល​នេះ ហេង ប៊ុនលាភ នៅ​តស៊ូ​ជា​ Camery គូទស្វិត!

  • 2022-09-20 02:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សិល្បៈ ទី​កន្លែង​ដែល​រត់​ប្រណាំង​លើ​របស់​ផ្ទាល់ខ្លួន​ពោរពាស​នោះ គេ​ស្រាប់​​តែ​ឃើញ​សិល្បករ​ម្នាក់ គឺ​លោក ហេង ប៊ុនលាភ នៅ​តែ​ប្រើ​ប្រាស់​រថយន្ត​ស៊េរី​ចាស់​១គ្រឿង​ម៉ាក Camery 93។ តើ​ក៏​ព្រោះ​តែ​លោក មិន​មាន​លទ្ធភាព​ដូរ​ថ្មី​ឬ​យ៉ាង​ណា?

មាន​ហេតុផល​២​ដែល​គេ​លើក​លើ​តារាចម្រៀង និង​សម្ដែង​សំដី​ផ្អែម ទី​១​កាល​ដែល​ទ្រាំ​ជិះ​រថយន្ត​ ស៊េរី​ចាស់​១​គ្រឿង​​នោះ ដោយ​សារ​តែ​ចិត្តនិស្ស័យ​ស្រឡាញ់​របស់​បុរាណ ឬ​ក៏​ដោយ​សារ​តែ​លោក​មិន​មាន​លទ្ធភាព​ហ៊ឺហារ​ដូច​គេ?

ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​បាន​ទទួល​ស្គាល់ ក៏​បាន​បដិសេធន៍​ដែរ។ ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​ថ្មីៗ​នេះ លោក​បាន​បដិសេធ​ចំពោះពាក្យ​ថា លោក​ខុស​ពី​អ្នក​ដទៃ​ដែល​មិន​ចូល​ចិត្ត​ប្រើ​ប្រាស់​ល្អ ពោល​គឺ លោក​ធម្មតាៗ​ដូច​តែ​គេ​ដូច​តែ​ឯង មាន​របស់​ល្អ​ក៏​ប្រើ មិន​មាន​ក៏​ហី​ទៅ។ លោក​លើក​ថា "បើ​ខ្ញុំមាន ក៏​​ខ្ញុំ​មិន​បង្អួត មិន Show អី​ដែរ សាមញ្ញ​ៗ បើ​មាន​របស់​ល្អ​ក៏​ប្រើ..."។

លោក​បញ្ជាក់​ថា មាន​ហេតុផល​២ ចំពោះ​ការ​ប្រើ​ប្រាស់​រថយន្ត​ស៊េរី​ចាស់​១គ្រឿង​ម៉ាក Camery ៩៣​ពណ៌​ខ្មៅ​នោះ ទី​១ នោះ​រថយន្ត​អនុស្សាវរីយ៍​របស់​លោក។ ដោយ​ឡែក​ហេតុផល​ទី២ គឺ​ដូច​នឹង​ការ​លើក​ឡើង​ដែល​ថា លោក​មិន​មាន​ប្រាក់​ច្រើន​ដើម្បី​ដោះដូរ​យក​ភាព​ហ៊ឺហារ​នោះ​ទេ។ លោកលើក​ឡើង​ទៀត​​ថា "ខ្ញុំ​គ្មាន​ទ្រព្យ​សម្បត្តិ​អី​ទៅ បង្អួត ទៅ​បង្ហាញ​ទេ…ខ្ញុំ​ក៏​ចង់​ប្រើ​របស់​ទំនើប​ៗ​ដែរ តែ​ខ្ញុំ​គ្មាន​លុយ​​ទៅ​ទិញ​វា​ទេ!”។

គិត​ត្រឹម​បច្ចុប្បន្ន លោក ហេង ប៊ុនលាភ មាន​រថយន្ត​ប្រើ​ប្រាស់​រថយន្ត​ចំនួន ២​គ្រឿង ទី​១ ​គឺ​រថយន្ត​ស៊េរី​ចាស់​​ម៉ាក Camery ៩៣​ ជា​របស់​អនុស្សាវរីយ៍​នោះ និង​ទី​២ គឺ​រថយន្ត​ប្រភេទ Off Road ដែល​លោក​ប្រើ​ប្រាស់​សម្រាប់​ចុះ​ខេត្ត​ឬ​ចូល​ព្រៃ។

លោក ហេង ប៊ុនលាភ គឺ​ជា​អតីត​តារាចម្រៀង និង​តារា​សម្ដែង​ល្បី​ឈ្មោះ​កាល​ពី​ជាង ១០ឆ្នាំ​មុន។ ប៉ុន្តែ​ទន្ទឹម​នឹង​រះឡើង​របស់​សិល្បករ​ស្រករ​ក្រោយ​មួយ​ចំនួន លោក​ក៏​បាន​ដក​ខ្លួន​វិញ​មួយ​រយៈ​ធំ ទើប​តែ​បង្ហាញ​មុខ​វិញ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ត្បិត​យ៉ាង​នេះ លោក​មិន​សូវ​ប្រឡូក​ពេញ​ទំហឹង​ដូច​មុន​ឡើយ។

លោក​បញ្ជាក់​ថា មាន​ការ​អញ្ជើញ​ឲ្យ​ថត​រឿង ឬ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ហូរហែ​ដែរ ប៉ុន្តែ​លោក​មិន​មាន​ពេល​គ្រប់​គ្រាន់ ដោយ​សារ​ជាប់​រកស៊ី​ផង និង​ធ្វើ​ការ​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម