
- ព្រហស្បតិ៍, 22 កញ្ញា 2022 03:45
- ព័ត៌មាន
បញ្ហាមិនធម្មតាកើតឡើងចំពោះ IU ស្ថិតនៅពីក្រោយការសម្ដែងក្នុងការប្រគំតន្ត្រីថ្មីៗ
- ព្រហស្បតិ៍, 22 កញ្ញា 2022 03:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាមិនធម្មតាកើតឡើងចំពោះ IU ស្ថិតនៅពីក្រោយការសម្ដែងក្នុងការប្រគំតន្ត្រីថ្មីៗ
ចន្លោះមិនឃើញ
IU បានសារភាពថា នាងជួបបញ្ហាដោយសារពាក់ព័ន្ធនឹងសមត្ថភាពក្នុងការស្ដាប់ តាំងពីឆ្នាំមុនមកម្ល៉េះ។
កាលពីចុងសប្ដាហ៍មុន IU បានបង្កើតប្រវត្តិសាស្ត្រ ដោយរៀបចំការប្រគំតន្ត្រីទ្រង់ទ្រាយធំនៅពហុកីឡដ្ឋាន Jamsil ដែលជាពហុកីឡដ្ឋានដ៏ធំបង្អស់ប្រចាំប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកចូលរួមទស្សនាទាំង ២ ថ្ងៃដល់ទៅ ៨៥ ០០០នាក់។ បន្ទាប់ពីការសម្ដែងបានបញ្ចប់ដោយជោគជ័យ IU ក៏ឆ្លៀតយកពេលមកទម្លាយពីអារម្មណ៍ពិតថា៖ «និយាយតាមត្រង់ ការសម្ដែងថ្ងៃនេះមានការពិបាកបន្តិចប៉ុណ្ណោះ»។
តារាស្រីកើតឆ្នាំ ១៩៩៣ រូបនេះបានបន្តថា៖ «តាមពិត ខ្ញុំមានបញ្ហាជាមួយនឹងត្រចៀក ដូច្នេះខ្ញុំត្រូវត្រៀមការសម្ដែងទាំងភ័យបុកពោះ។ វាមិនមែនជារឿងធំអ្វីទេ ប៉ុន្តែស្ថានភាពនេះ គឺខ្ញុំមិនអាចបញ្ជាត្រចៀកខ្ញុំបានល្អទេ (ពិបាកស្ដាប់) ហើយបញ្ហាហ្នឹងកើតឡើងតាំងពីឆ្នាំមុនម្ល៉េះ»។
IU នៅបានឲ្យដឹងទៀតដែរថា៖ «សំណាងល្អ! បំពងករបស់ខ្ញុំនៅល្អ ប៉ុន្តែក្រោយការសម្ដែងម្សិលមិញ ត្រចៀកខ្ញុំរាងយ៉ាប់បន្តិច ដូច្នេះខ្ញុំគិតថា ខ្ញុំជួបថ្ងៃពិបាកបន្តិច ខណៈត្រូវហាត់សមយប់មិញ និងថ្ងៃនេះ។ ខ្ញុំឡើងជាន់ឆាក ទាំងគិតថា “ខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងទេ”។ ប៉ុន្តែពេលចាប់ផ្ដើមច្រៀងបទដំបូង អ្នកទាំងអស់គ្នាពិតជាបានជួយខ្ញុំ ឲ្យបញ្ចប់ការសម្ដែងថ្ងៃនេះដោយជោគជ័យ»។
ជាក់ស្ដែង IU ក៏ធ្លាប់បានសារភាពតាំងពីថ្ងៃត្រៀមរៀបចំការសម្ដែងទ្រង់ទ្រាយធំនេះដែរ ទាក់ទងនឹងបញ្ហាផ្លូវចិត្ត។ តារាចម្រៀងរាងតូច បាននិយាយថា នាងឧស្សាហ៍មានអារម្មណ៍ភ័យខ្លាច លែងឃ្លានបាយទឹក ហើយគិតរវើរវាយសឹងរាល់យប់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីនេះ នាងអាចដកដង្ហើមបានស្រួលហើយ ហើយក៏រសាយអារម្មណ៍ដោយធូរ លែងមានការបារម្ភក្នុងចិត្តទៀតហើយ៕