
- សុក្រ, 23 កញ្ញា 2022 03:00
- ព័ត៌មាន
ឃ្លា «ឃើញហើយស្អាតណាស់» វិលក្នុងខួរក្បាលរាល់ថ្ងៃ ចុះមានចំណងជើងដើមអ្វី ហើយប្រភពពីណាទេ?
- សុក្រ, 23 កញ្ញា 2022 03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លា «ឃើញហើយស្អាតណាស់» វិលក្នុងខួរក្បាលរាល់ថ្ងៃ ចុះមានចំណងជើងដើមអ្វី ហើយប្រភពពីណាទេ?
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ បទចម្រៀង ដែលផ្ដើមឃ្លាដំបូងថា «ឃើញហើយស្អាតណាស់ ព្រះម្ចាស់ថ្លៃអើយ» ពិតជាមានការពេញនិយមខ្លាំង ដោយផ្ដើមដំបូងពី គណនី TikTok មានឈ្មោះថា @chandarayuth7 ជាប់ចិត្តបទនេះ និងជ្រើសមកធ្វើជាបទ Background ស្ទើរគ្រប់ Post។ ក្រោយមកទៀត ក៏មានអ្នកប្រើបណ្ដាញសង្គមមួយនេះជាច្រើននាក់ បាននាំគ្នា Cover ជាបន្តបន្ទាប់ រហូតល្បីពេញប្រទេសកម្ពុជា។ ម្នាក់ៗនឹកឃើញតែឃ្លា «ឃើញហើយស្អាតណាស់ ព្រះម្ចាស់ថ្លៃអើយ» ប៉ុន្តែតើចំណងជើងដើម ជាអ្វី?
ជាការពិតបទនេះ គឺជាសំនៀងដើមរបស់អ្នកស្រី ហ៊ឹម ស៊ីវន និងមានចំណងជើងថា «មហាសណ្ដំ» និងបទចម្រៀងសម្រាប់បញ្ចូលក្នុងវីដេអូបទចម្រៀងបែបភាពយន្តបុរាណ របស់រឿង «សុវណ្ណតែងអន» កាលពីជិត ២០ឆ្នាំមុន។
ឯអត្ថន័យបទវិញ គឺចង់សំដៅ ដល់យក្ខិនី ដែលចេញយាត្រា ដើររកចំណីក្នុងព្រៃព្រឹក្សា ប៉ុន្តែស្រាប់តែបានប្រទះឃើញ រាជបុត្រមួយអង្គរាងសង្ហាឥតទាស់ភ្នែក មានព្រះនាមថា ព្រះបាទជ័យសូរវង្ស ដែលទើបលាព្រះមុន្នីឥស្សី ក្រោយរៀនសិល្ប៍វិជ្ជាចប់ និងធ្វើដំណើរវិលចូលនគរវិញ។
លុះងាកទៅ យក្ខិនីវិញ កាលបានឃើញភ្លាម ស្រាប់តែកើតចិត្តស្នេហាលើរាជបបុត្រអង្គនោះ រហូតសេបមន្តសណ្ដំ ឲ្យព្រះអង្គលង់លក់ នឹងអាលខ្លួន ប្រែកាឡា មកនែបនិត្យថ្នាក់ថ្នមទៅតាមចិត្តដែលបេតី។ ពេលស្ដេចទ្រង់តើនពីសណ្ដំវិញ ក៏ឃើញនារីក្រមុំនៅជិតខ្លួន ហើយដោយមិនដឹងថាជាយក្សប្រែកាឡា ក៏លួងលោមស្នេហានៅគ្រានោះទៅ។
ងាកទៅតួអង្គក្នុងភាពយន្តបែបទចម្រៀងកាយវិការនេះវិញ តួធំៗរួមមាន លោក ទេព រិន្ទដារ៉ូ លោក យុត្ថរ៉ា ឆានី អ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ដារី អ្នកនាង ម៉ារីយ៉ាន (តួយក្ខិនី)៕