• 2022-09-27 07:58:36
  • ព័ត៌មាន

៤ចំណុចពី ជា សុវណ្ណនរាហ៍ អាចធ្វើឲ្យយើងយល់ពីតម្លៃមនុស្ស និងការងារ

  • 2022-09-27 07:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ជា សុវណ្ណនរាហ៍ ដែលមិត្ដសិល្បៈភាគច្រើនហៅលោកថានាយស្និទ្ធ តែងតែនិយាយបែបលេងសើចច្រើនទាំងនៅលើបណ្ដាញសង្គម និងនៅពេលជួបលោកដោយផ្ទាល់។ ប៉ុន្ដែម្ដងនេះ គេឃើញលោកហាក់ដូចជាប្លែក ហើយបានពោលពាក្យ ៤ឃ្លា គួរឲ្យពិចារណា។

លោកនិយាយថា អ្នកដែលស្ម័គ្រចិត្តចេញលុយប៉ាវគេ មិនមែនពួកគេសុទ្ធតែជាអ្នកមាន ហើយមានលុយចាយមិនអស់នោះទេ ប៉ុន្ដែមកពីគេឱ្យតម្លៃលើមិត្តភាព និងមនោសញ្ចេតនាជាងលុយកាក់។ ចំពោះការងារលោកថា អ្នកស្ម័គ្រចិត្តទទួលការងារច្រើន និងធ្វើតែម្នាក់ឯង ក៏មិនមែនគេល្ងង់ដែរ ប៉ុន្ដែគេយល់ច្បាស់ពីអ្វីដែលហៅថាភារកិច្ច ព្រោះគេមិនចង់ឱ្យការខ្ជិលច្រអូសអ្នកដ៏ទៃធ្វើឱ្យបរាជ័យការងារទាំងមូល។

ចំណែក ២ចំណុចចុងក្រោយដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺលោកពោលថា បន្ទាប់ពីឈ្លោះគ្នាហើយ អ្នកដែលមកសុំទោសមុន មិនមែនសុទ្ធតែជាអ្នកខុសទេ ប៉ុន្ដែគេជាមនុស្សផ្ដល់តម្លៃឲ្យអ្នកដទៃ។ រីឯអ្នកស្ម័គ្រចិត្តជួយយើង មិនមែនគេជំពាក់អ្វីយើងទេ ប៉ុន្ដែមកពីគេមើលឃើញសម្ព័ន្ធភាពសំខាន់ជាង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម